រាជធានីភ្នំពេញ ៖ ចោរគាស់បន្ទប់ដែលនគរបាលបង្ក្រាប និងចាប់ខ្លួនបានក្នុងពេលកន្លងមកភាគច្រើនគឺជាបុរសៗ ចំណែកឯស្ត្រីមិនសូវជាមាននោះឡើយ ប៉ុន្តែជនសង្ស័យចំនួន២នាក់ដែលត្រូវកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ១ឃាត់ខ្លួនបាននាពេលនេះគឺស្ត្រីដែលបានធ្វើសកម្មភាពឆ្គឹះសោបន្ទប់ជួលរបស់កម្មកររោងចក្រដើម្បីលួចទ្រព្យសម្បត្តិ ប៉ុន្តែមិនបានសម្រេចនោះឡើយ ដោយត្រូវបានប្រជាពលរដ្ឋឃើញក៏រាយការណ៍ជូននគរបាលចុះធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីទាំង២ដែលជាជនសង្ស័យមានឈ្មោះ ជូន ចាន់ណា អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិត្បូងភ្នំ ឃុំតាក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ ឃុត ប៊ុណ្ណា អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិ ក្រពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់បន្ទប់បានចេញទៅធ្វើការហើយបានចាក់សោចោល បន្ទាប់មកស្ត្រីដែលជនសង្ស័យ២នាក់ខាងលើបានធ្វើសកម្មភាពឆ្គឹះសោបន្ទប់ចូលលួចទ្រព្យសម្បត្តិកម្មករ ប៉ុន្តែត្រូវបានអ្នកជិតខាងឃើញទាន់ក៏រាយការណ៍ទៅនគរបាលចុះទៅឃាត់ភ្លាមៗតែម្ដង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]