ភ្នំពេញ៖ ប្រូម៉ូសិនថ្មីក្នុងត្រីមាសទីបួននៃឆ្នាំ២០១៨នេះ ក្រុមហ៊ុនសាមសុងនឹងធ្វើការថែមជូនកាដូពិសេស ចំពោះអតិថិជនជាទីស្រលាញ់របស់ខ្លួនរាល់ការជាវទូរស័ព្ទ Samsung Galaxy Note9!

រាល់ការជាវកំពូលស្មាតហ្វូន Galaxy Note9 ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ លោកអ្នកនឹងទទួលបានការថែមជូនដ៏អស្ចារ្យពីក្រុមហ៊ុនដូចជា៖

១. ឆ្នាំងសាកឥតខ្សែ ១ (Wireless Charging Pad 1)
២. កាស U Flex ១ (U Flex Headset 1) សម្រាប់ Galaxy Note9 128GB
៣. ស្រោមទូរស័ព្ទ ១ (Leather Wallet Cover 1) សម្រាប់ Galaxy Note9 512GB
៤. ជើងទម្រទូរស័ព្ទ ១ (Mini Tripod 1)
៥. បង់រំលស់ជាមួយអត្រាការប្រាក់ ០% សម្រាប់រយៈពេល ៦ ខែ

តោះចាំអីទៀតចឹង! ឱកាសដ៏ពិសេសនេះមានសុពលភាពត្រឹមតែមួយខែប៉ុណ្ណោះ ដូច្នេះហើយកុំឱ្យរំលងផុតទៅឱ្យសោះ។ ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232។

Samsung Galaxy Note9

គួរបញ្ជាក់ផងដែរថា Galaxy Note9 ត្រូវបានចាត់ទុកថាជា កំពូលស្មាតហ្វូនដ៏ទំនើបបំផុតប្រចាំឆ្នាំ ២០១៨ ដោយសារវាជាស្មាតហ្វូន ដែលមានសមត្ថភាពខ្ពស់លើសពីសា្មតហ្វូនទូទៅ។ Galaxy Note9 មិនមែនប្រើសម្រាប់តែថតរូបបានច្បាស់ល្អ ឬលេងហ្គេមតែប៉ុណ្ណោះនោះទេ តែយើងអាចប្រើវាក្នុងការបំពេញការងារប្រចាំថ្ងៃបានយ៉ាងល្អ ជាមួយប៊ិចដ៏អស្ចារ្យរបស់វា (S Pen)។ 

អ្វីដែលកាន់តែពិសេសទៀតនោះ ជាមួយដំណើរការប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយប្រើបន្ទះឈីប Exynos 9810 ភ្ជាប់ដោយ RAM ទំហំ 6 GB/ មេមូរី 128 GB និង 8 GB/ មេមូរី 512 GB ថែមទាំងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB ដោយមិនចាំបាច់បារម្ភពីការឆាប់ពេញនោះទេ។ 

ចំពោះកំលាំងម៉ាស៊ីនមានសមត្ថភាពខ្ពស់បំផុត ថ្មកាន់បានយូរ និងមុខងារកាន់តែឆ្លាតវៃថ្មីៗបន្ថែមទៀត។ រីឯការថតរូបវិញ គឺថាខប់ៗម៉ង់ Galaxy Note9 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃកាមេរ៉ាភ្លោះដ៏ឆ្លាតវៃ ដែលមានសមត្ថភាពចាប់យករូបភាពកាន់ច្បាស់ និងស្អាតជាងមុនទោះស្ថិតក្នុងស្ថានភាពងងឹតបន្តិចក៏ដោយជាមួយនឹង IOS ( F1.5/F2.4)។

បន្ថែមលើនេះទៀត មុខងារផ្ដល់ដំណឹងរបស់កាមេរ៉ានឹងប្រាប់ដល់អ្នកជាមុនក្នុងពេលថត ប្រសិនបើមានអ្នកណាម្នាក់ធ្មេចភ្នែក មានចំណុចណាមួយព្រឹលៗ កញ្ចក់ស្រអាប់ និងពន្លឺមិនគ្រប់គ្រាន់ ដូចនេះនឹងធ្វើឲ្យការថតរូបរបស់បានកាន់តែល្អឥតទាស់។ ក្នុងនោះផងដែរលោកអ្នកក៏អាចរីករាយនឹងការថត Selfie ជាមួយ S-Pen ដោយអ្នកពុំចាំបាច់កាន់កាមេរ៉ា ឬប្រើដង selfie ឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]