ភ្នំពេញ៖ ទោះបីជាតារាសម្តែងបែបតួឈ្លានីស វ៉ាង ស្រីណូ ហាក់បីដូចជាស្ងាត់នៅក្នុងការងារសិល្បៈបន្តិចមែន តែសម្រស់ក៏ដូចជាជីវិតឯកជនរបស់នាងក៏កាន់តែសម្បូរសប្បាយ មានមុខរបរផ្ទាល់ខ្លួន ដែលកំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំង។

យ៉ាងណាមិញបើនិយាយពីជីវិតស្នេហាវិញ ក៏នាងចាប់ផ្តើមគិតគូហើយ ក៏ប៉ុន្តែនៅតែមិនទាន់បង្ហាញមុខគូអនាគតជាសាធារណៈនោះទេ។

ដោយឡែក កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងដ៏មានរូបសម្រស់ស្អាតរូបនេះ បានបង្ហាញនូវគ្រឿងមាស ពាក់នៅលើខ្លួនជាឈុតយ៉ាងស្រស់ស្អាត ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនបើកភ្នែកធំៗ មិនស្ទើរនោះទេ តែបើនិយាយពីតម្លៃវិញក៏មិនធម្មតាដែរ ហើយមើលទៅ ចែងចាំងជាងឈុតមុនៗទៅទៀត។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាសរសើរដល់នាង ដែលទោះបីជាបានឈប់ពីសិល្បៈ តែនាងមកខិតខំរកស៊ីវិញ រហូតទទួលបានជោគជ័យ រហូតបានប្រើប្រាស់ជីវិតយ៉ាងហាយសូរ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជា្របច្បាស់៖

វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ
វ៉ាង ស្រីណូ បង្ហាញគ្រឿងអលង្ការមាស
វ៉ាង ស្រីណូ បង្ហាញគ្រឿងអលង្ការមាស
វ៉ាង ស្រីណូ បង្ហាញគ្រឿងអលង្ការមាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាង ស្រីណូ