ភ្នំពេញ៖ បង្កការភ្ញាក់ផ្អើលចំពោះប្រិយមិត្តគាំទ្រ ដែលនិយមចូលចិត្តតាមដានរឿងភាគថៃដែលជាពិសេសគឺជាហ៊្វេនរបស់ តារាសម្តែងប្រុស លោក Boy Pakorn តែម្តង ដោយមិនប៉ុន្មាននាទីមុននេះ លោកបានធ្វើឲ្យដំណើរមកដល់ទឹកដីកម្ពុជាជាថ្មីម្តងទៀត ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រកម្ពុជា ជាច្រើននាក់ ឈររងចាំទទួលអបអរនៅឯអាកាសយានដ្ឋានភ្នំពេញ។

ជាការពិតណាស់ អាចនិយាយបានថា នេះមិនមែនជាលើកទីមួយសម្រាប់លោកនោះទេ ដែលបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ពោលគឺជាញឹកញាប់ លោកតែងត្រូវបានអញ្ជើញមកចូលរួមកម្មវិធីនានានៅទីនេះ និងជាឱកាសដែលអាចឲ្យ ប្រិយមិត្តគាំទ្របានជួបលោកដោយផ្ទាល់ផងដែរ។

មិនតែប៉ុណ្ណោះ រាល់ពេលតារាប្រុសវ័យ៣៤រូបនេះ បង្ហាញខ្លួនម្តងៗគឺមិនធ្លាប់ធ្វើឲ្យអ្នកគាំទ្រ ខកចិត្តម្តងណាឡើយ ដោយលោកតែងតែបង្ហាញពីស្នាមញញឹម ភាពរួសរាយរាក់ទាក់ ចំពោះអ្នកគាំទ្រជានិច្ច ជាក់ស្តែង ក៏ដូចជាថ្ងៃនេះផងដែរ គ្រាន់តែ​ឈានជើងមកដល់ទឹកដីកម្ពុជាភ្លាម លោក Boy Pakorn ក៏បានបង្ហាញពីភាពត្រេកអរ ជាមួយនឹងស្នាមញញឹមដ៏មានមន្តស្នេហ៍ភ្លែត ចំពោះអ្នកគាំទ្ររបស់លោក។

ជាពិសេស សម្រស់របស់លោក នៅខាងក្រៅ ក៏ស្រស់សង្ហា មិនចាញ់ នៅក្នុងរឿងភាគថៃ ដែលតែងតែឃើញ ក្នុងកញ្ចក់ទូរទស្សន៍ប៉ុន្មានទេ៕

Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn មកដល់ទឹកដីកម្ពុជា
Boy Pakorn
Boy Pakorn
Boy Pakorn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]