ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Agustin Gonzalez Dalmas បានប្រាប់អំពីមូលហេតុដែលធើ្វឲ្យទម្រង់លេងរបស់ក្រុមមានភាពខុសប្លែកគ្នា ពេលប៉ះម៉ាឡេស៊ី និងប៉ះទីម័រខាងកើត។ 

លោក Felix Agustin Gonzalez Dalmas

ក្រុមគោរព្រៃនឹងត្រូវត្រៀមក្នុងការប្រកួតមិត្ដភាពចុងក្រោយ មុនឈានដល់ការប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup នៅខែក្រោយ ទល់នឹងក្រុមជម្រើសជាតិសិង្ហបុរី នៅថៃ្ងសែ្អកនេះ វេលាម៉ោង ៦:៣០នាទីល្ងាច នៅឯពហុកីឡដ្ឋានជាតិ។

ការប្រកួតមិត្ដភាព២ប្រកួតចុងក្រោយកន្លងមកនេះ កម្ពុជា មិនទាន់អាចរកឃើញជ័យជម្នះបាននៅឡើយទេ ក្រោមការដឹកនាំរបស់ Honda ដោយមានលោក Felix ជាអ្នកបង្វឹកផ្ទាល់ ដោយប្រកួតលើកទី១ បានត្រឹមបរាជ័យលើក្រុមម៉ាឡេស៊ី ៣-១ និងស្មើក្រុមទីម័រខាងកើត ២-២ កាលពីសប្ដាហ៍មុន ខណៈទម្រង់លេងរវាងការប្រកួត២ខាងលើនេះ ក៏មានភាពខុសប្លែកគ្នាផងដែរ។  

ក្រុមជម្រើសជាតិកម្ពុជា

នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន វ័យ៣០ឆ្នាំ បានធើ្វការពន្យល់នូវហេតុផលមួយចំនួនជុំវិញបញ្ហាទម្រង់លេងខុសប្លែកគ្នា ពេលប៉ះម៉ាឡេស៊ី និងប៉ះទីម័រខាងកើត។

«ជាការពិតណាស់ ការប្រកួតទល់នឹងម៉ាឡេស៊ី និងទីម័រខាងកើត គឺមានភាពខុសប្លែកគ្នា ដែលនេះជាមូលហេតុដែលធើ្វឲ្យទម្រង់លេងមានភាពខុសប្លែកគ្នា។ យ៉ាងណាខ្ញុំមិនមើលឃើញថា មានការខុសប្លែកគ្នាច្រើននោះទេ។ បើទោះបីជាលោក Honda មិននូវមែន ប៉ុន្ដែគាត់បានដឹងរឿងគ្រប់យ៉ាងនៅទីនេះ ព្រោះពួកយើងធើ្វការទំនាក់ទំនង និងធើ្វការជាមួយគ្នាបានល្អ» សម្ដីលោក Felix៕  

លោក Felix Agustin Gonzalez Dalmas
កម្ពុជា ពេលប៉ះទីម័រខាងកើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]