ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មីប្រចាំផលិតកម្មសាន់ដេ កញ្ញា រ៉ាបូទី កាលពីប៉ុន្មានម៉ោងមុននេះ បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែន នៅពេលដែលឃើញតារាចម្រៀងរូបនេះ បង្ហោះរូបបែបស្វីតស្វីតជាមួយគូដណ្តឹង នៅលើបណ្តាញសង្គម ស្ទើរតែធ្វើឲ្យអ្នកគាំទ្រលើសជាតិស្ករទៅហើយ។

យ៉ាងណាមិញ ផ្អែកលើរូបភាពជាច្រើនសន្លឹករបស់គូស្នេហ៍មួយគូនេះ បានបង្ហោះអមជាមួយសារដ៏ផ្អែមល្ហែមថា៖ “អគុណដែល ដឹងថាពូកែររករឿងតែស្ម័គ្រឲ្យរករឿង ដឹងថាមិនមែនមនុស្សល្អឥតខ្ចោះតែសុខចិត្តទទួលយកគ្រប់យ៉ាង ដឹងថាឈ្លោះគ្នាខ្លាំងតែនៅតែលើកលែង ដឹងថានឹងមានបញ្ហាលំបាកតែនឹងឆ្លងកាត់ជាមួយគ្នា ដឹងថាហត់នឿយតែមិនបោះបង់គ្នា ដឹងថាមិនស្អាតលើសគេតែនៅតែត្រូវការគ្នា ដឹងថានឹងឈឺតែនឹងមើលថែគ្នា ដឹងថាមានអ្នកដទៃល្អជាងតែនឹងមានភក្តីភាពជាមួយគ្នា ដឹងថាមានគេផ្អែមជាងតែមិនក្បត់គ្នា មានរឿងអីក៏យើងនៅជិតគ្នាកាន់ដៃគ្នាដើររួមគ្នាជារៀងរហូត ព្រោះយើងជាគូរនឹងគ្នា”

ទោះជាយ៉ាងណាក្តី នេះជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញកញ្ញា រ៉ាបូទី បង្ហោះរូបស្វីតៗ ជាមួយគូដណ្តឹងបែបនេះ។ ហើយបើតាមការសន្និដ្ឋានរបស់អ្នកគាំទ្រ ក៏ដូចមហាជន កញ្ញា រ៉ាបូទី និងគូដណ្តឹង អាចនឹងមានថ្ងៃពិសេសជាមួយគ្នា ក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាននោះទេ ព្រោះថាផ្អែកតាមរូបភាពដែលនាងធ្លាប់បង្ហោះនៅក្នុងគណនីផ្ទាល់ខ្លួនមក អ្នកទាំងពីរបានថតរូបសម្រាប់ Pre Wedding រួចរាល់ទៅហើយ៕

រ៉ា បូទី និងគូដណ្តឹង
រ៉ា បូទី និងគូដណ្តឹង
រ៉ា បូទី និងគូដណ្តឹង
រ៉ា បូទី និងគូដណ្តឹង
រ៉ា បូទី និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]