បរទេស៖ បន្ទាប់ពីកីទ្បាករសញ្ជាតិរុស្ស៊ីវ័យ ៣០ ឆ្នាំលោក Khabib Nurmagomedov បាយផ្តួលកីទ្បាករ Conor McGregor កាលពីទី ៦ ខែតុលាកន្លងទៅរួច Khabib ក៏បានបោះពាក្យសម្តីឌឺដងចង់វ៉ៃជាមួយ Floyd Mayweather វិញម្តង។

Khabib ផ្តួរ McGregor កាលពីថ្ងៃទី ៦ ខែតុលាកន្លងទៅ
Khabib vs Floyd

Khabib បាននិយាយថា “នៅក្នុងព្រៃ គឺមានស្តេចតែម្នាក់គត់។”

លោកក៏បានបន្តឌឺដងទៀតថា “តោះ Floyd! យើងវ៉ៃគ្នាឥទ្បូវនេះ។ ៥០-០ ប្រកួតនឹង ២៧ -០ អីចឹងតោះវ៉ៃគ្នា។ ពិតណាស់ យើងគឺជាស្តេចព្រោះឯងមិនអាចផ្តួរ McGregor បានទេ ហើយយើងផ្តួលគេបានយ៉ាងងាយស្រួល។”

គួររម្លឹកផងដែរ កីទ្បាករ Khabib Nurmagomedov ប្រកួត ២៧ ដង ឈ្នះទាំង ២៧ ដង ចំណែកឯអតីតម្ចាស់ជើងឯកពិភពលោក Floyd Mayweather ប្រកួត ៥០ ដងគឺឈ្នះទាំង ៥០ ដង ហើយគ្មានប្រវត្តិចាញ់នោះទេ។

យ៉ាងណាមិញ យើងមិនទាន់បានឃើញប្រតិកម្មរបស់ Floyd ឆ្លើយតបនឹងពាក្យឌឺដងរបស់ Khabib នៅឡើយទេ ហើយមានមហាជនជាច្រើននៅជុំវិញពិភពលោក ពិតជាចង់ឃើញពួកគេទាំងពីរប្រកួតគ្នាខ្លាំងណាស់៕  

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]