វៀតណាម៖ ជាការពិត នៅពេលមនុស្សស្រី សម្រាលកូន គឺភាគតិចណាស់ ដែលសម្រស់ និងរូបរាង ត្រឡប់ទៅធាតុដើមនោះ។ ប៉ុន្តែក៏មានមនុស្សស្រីមួយចំនួន អាចធ្វើបាន ដោយព្យាយាម ហាត់ប្រាណ និង ការតមអាហារបន្ថែម ដើម្បីឲ្យសម្រស់របស់ខ្លួន ស្អាតដូចកាលពីមុន។

បើតាមប្រភពព័ត៌មានមួយ បានបង្ហាញពី តារាស្រីម្នាក់ និងជាអ្នកជំនួញស្រី វ័យ២៩ឆ្នាំ បានធ្វើឲ្យមនុស្សគ្រប់គ្នា មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល ជាមួយនឹងសម្រស់របស់នាង ដែលមានកូន២ទៅហើយ តែនៅតែស្រស់ស្អាត វ័យក្មេងដដែល។ ហើយក៏មានអ្នកខ្លះ បានគិតខុសថា ស្មានតែនាង ជាក្មេងជំទង់ ព្រោះថា មុខនាង មិនសមអាយុចូលខ្ទង់៣០ឆ្នាំ ហើយមានកូនបែបនេះទេ។

នាង Dang Ngoc Huyen
នាង Dang Ngoc Huyen
នាង Dang Ngoc Huyen

ក្នុងនោះដែរ នាង Dang Ngoc Huyen បាននិយាយឲ្យដឹងថា ការពរពោះកូន២ដង គឺមិនមែនជារឿងងាយស្រួលនោះទេ ក្នុងការធ្វើឲ្យសម្រស់ និងរូបរាង មកស្អាតដូចពេលនៅក្រមុំ។ តែទោះបីជាយ៉ាងណា ក៏នាង ព្យាយាមមើលថែខ្លួនផងដែរ ដោយពេលពរពោះ នាងមិនឲ្យខ្លួនឯង ធាត់លើសទម្ងន់ទេ តែក៏មិនបង្អត់អាហារខ្លួនឯងដែរ ព្រោះខ្លាចប៉ះពាល់សុខភាពកូន និងនាង។ 

ដោយក្នុងនោះ នាងបានជ្រើសរើសនូវ អាហារណា ដែលសម្បូរជាតិវីតាមីន និងសារធាតុចិញ្ចឹម ឲ្យបានច្រើន។ ហើយក្រោយពីនាងសម្រាលកូន ភាគតិចណាស់ ដែលនាងទទួលទានជាតិខ្លាញ់ គឺនាង ញ៉ាំតែ បន្លែ ត្រី ស៊ុត និងនៅពេលទំនេរ នាងក៏ហាត់ប្រាណបន្តិចបន្តួចផងដែរ តែមិនហាត់ប្រាណជាមួយនឹងសកម្មភាពធ្ងន់ៗប៉ុន្មានទេ ព្រោះនាង នៅសរសៃខ្ចី។

យ៉ាងណាមិញ សម្រស់របស់នាង ក៏បានធ្វើឲ្យមនុស្សជាច្រើន ជាពិសេស មនុស្សស្រីដូចគ្នា មានការច្រណែនលើនាង យ៉ាងខ្លាំងផងដែរ ដែលមានកូនៗអស់ទៅហើយ តែមុខ និងរូបរាង ក្រមុំៗសុំចាញ់៕

តោះមើលសម្រស់របស់ អ្នកម្តាយកូន២ទាំងអស់គ្នា៖

កាលនាង ពរពោះ
កូនតូចរបស់នាង
នាង Dang Ngoc Huyen
នាង Dang Ngoc Huyen
នាង Dang Ngoc Huyen
កូនរបស់នាង
កូនៗរបស់នាង
នាង Dang Ngoc Huyen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]