អាមេរិក៖ បង្កការភ្ញាក់ផ្អើល ដោយកាលពីម្សិលមិញនេះ តារាចម្រៀងស្រីល្បីឈ្មោះម្ចាស់បទ «Hand To Myself» កញ្ញា Selena Gomez បានសន្លប់បាត់ស្មារតី និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលជាបន្ទាន់ ដោយមិនបានបញ្ជាក់ប្រាប់ពីមូលហេតុច្បាស់លាស់ណាមួយនោះទេ។

ជាការពិតណាស់ ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់ មានភាពខ្វល់ខ្វាយ និងព្រួយបារម្ភជាខ្លាំងចំពោះតារាស្រីរូបនេះ សូម្បីតែអតីតមិត្តប្រុសសំណព្វចិត្តលោក Justin Bieber ក៏បានសម្តែងភាពទុក្ខសោកជាខ្លាំងផងដែរ។

យ៉ាងណាមិញ ចំពោះមូលហេតុដែលនាងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ត្រូវបានមហាជនមួយចំនួន សង្ស័យថាអាចបណ្តាលមកពី ការបាត់បង់គ្រាប់ឈាម-ស របស់នាង ដោយសារតែ ការវះកាត់ក្រលៀនកាលពីឆ្នាំមុន ហើយនាងក៏ទើបតែចូលមន្ទីរពទ្យ កាលពីខែកញ្ញា កន្លងទៅនេះផងដែរ។

Selena Gomez

ដោយឡែក តាមរយៈប្រភពព័ត៌មានច្បាស់លាស់ការចុងក្រោយនេះ បានឲ្យដឹងថា តាមពិតទៅ Selena ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរោគផ្លូវចិត្ត ហើយបច្ចុប្បន្ននាងកំពុងតែស្នាក់នៅ និងទទួលការព្យាបាលរោគផ្លូវចិត្តកម្រិតធ្ងន់ធ្ងរផងដែរ។

មិនតែប៉ុណ្ណោះ ចំពោះការមកកាន់មន្ទីរពេទ្យលើកចុងក្រោយនេះ គឺមិនបានទាក់ទងទៅនឹង បញ្ហាវះកាត់ក្រលៀនរបស់នាងនោះទេ ប៉ុន្តែគឺពាក់ព័ន្ធទៅនឹងរោគផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរទាំងស្រុងតែម្តង។

លើសពីនេះ បើយោងតាមការលើកឡើង របស់ផេកអ្នកគាំទ្រច្បាស់ការមួយ Justin Bieber – CAMBODIAfan បានឲ្យដឹងថា Selena ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនព្រមទាំងបានទទួលការព្យាបាលផ្នែកជំងឺផ្លូវចិត្ត និងអារម្មណ៍ជាច្រើនលើកច្រើនសា ប៉ុន្តែនៅតែមានបញ្ហាថ្មីកើតឡើងចំពោះនាង។

ទោះបីជា Selena មិនបានប្រកាសប្រាប់គ្រប់គ្នាឲ្យបានដឹង ប៉ុន្តែបើតាមប្រភពមួយប្រាប់ទស្សនាវដ្ដី People ថា នាងពិតជាពិបាកក្នុងការធ្វើចិត្តណាស់ ខណៈដែលដំណឹងភ្ជាប់ពាក្យរបស់ Justin និង Hailey គឺត្រូវបានគេប្រកាសគ្រប់ទីកន្លែង។

គួរឲ្យដឹងផងដែរថា ជំងឺផ្នែកសតិអារម្មណ៍ និងបាក់ទឹកចិត្តកើតឡើងដោយសារតែ ការប្រមូលផ្ដុំនូវភាពអវិជ្ជមានជាច្រើនក្នុងជីវិត៕

រូបថត Justin និង Hailey កាលពីព្រឹកមិញនេះ
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez
Selena Gomez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]