ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ក្មេង​ប្រុស​ម្នាក់​​បាន​លង់​​អូរ​ព្រំដែន​កម្ពុជា​-​ថៃ បណ្តាល​​​ស្លាប់យ៉ាងអាណោចអាធ័ម​ ​បង្កការភ្ញាក់​ផ្អើលកាលពី​​​​វេលា​ម៉ោង​១០​ និង​៥០​នាទី​ថ្ងៃត្រង់ ទី​១២​ តុលា ​​ស្ថិត​នៅ​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​ ។

​សេចក្តីរាយការណ៍បន្តថា ក្មេង​រងគ្រោះ​ខាងលើ ឈ្មោះ រឿ​ត ផៃ ភេទ​ប្រុស អាយុ​០៦​ឆ្នាំ ​មាន​ម្ដាយ​ឈ្មោះ លើ​ត លី​ន ​អាយុ​២៧​ឆ្នាំ​និ ង​ឪពុក​ឈ្មោះ ឆើយ កុក អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ធ្វើការ​ឱ្យ​ថៃទៅ​ព្រឹក​វិល​ល្ងាច​ ។

ប្រភពបន្តថា នៅ​​មុន​ពេល​កើតហេតុ ក្មេងប្រុស​រង​គ្រោះ និង​បងប្អូន​​​៤​នាក់ទៀត នាំគ្នា​ទៅ​លេង​ទឹក​អូរ​ព្រំដែន​ មាន​ស្ពាន​ដោយ​គ្មាន​មនុស្ស​ធំ​ទៅ​ជាមួយទេ​ ​ដែលមាន​​ចម្ងាយ​ពី​ផ្ទះ​​ប្រមាណ​ជា​៨០០​ម៉ែត្រ ។ ខណៈ​ហែលលេងមួយសន្ទុះ ​ក្មេង​​រង​គ្រោះ​ក៏​បាន​លង់ ពេល​នោះ​បងប្អូន​ដែល​ទៅ​លេង​ជាមួយ​ក៏​​​រត់​មក​ប្រាប់​ឪពុក​ម្តាយឱ្យ​ទៅ​ជួយ តែ​​​អកុសល​ទម្រាំពួកគាត់​​​ទៅ​ដល់ ក្មេងប្រុស​​ក៏​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ៕ ​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]