ចិន៖ យោងតាមសារព័ត៌មានបរទេសមួយ បានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា មានអ្នកភូមិមួយក្រុមបាននាំគ្នាព្រួតវាយបុរសម្នាក់ ព្រោះតែខឹងនឹងរូបគេ បានបោះចោលសំរាមចូលទៅក្នុងទឹកបឹងមួយកន្លែង ដែលជាតំបន់ទេសចរណ៍នៅខេត្តយូណាន ប្រទេសចិន។

សកម្មភាពអ្នកភូមិវ៉ៃភ្ញៀវទេសចរនោះ

តាមប្រភពដដែរបានរាយការណ៍ថា បុរសដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ បានមកលេងកម្សាន្តនៅបឹង Lugu កាលពីថ្ងៃសុក្រ កន្លងទៅនេះ ហើយរូបគេក៏បានបោះសំរាមចូលទៅក្នុងបឹងនេះ ខណៈភ្លាមៗនោះ ស្រាប់តែអ្នកនៅតំបន់នោះឃើញដូច្នេះ ខឹងសម្បាយ៉ាងខ្លាំង ក៏នាំគ្នាព្រួតវាយបុរសខាងលើនេះតែម្តង។

ជាសំណាងល្អ ប៉ូលិសក៏បានទៅដល់កន្លែងនោះទាន់ពេលវេលា ហើយបានបំបែកពួកគេ និងធ្វើតាមនីតិវិធី។

យោងតាមសម្តីប៉ូលិសបាននិយាយថា “ភ្ញៀវទេសចរដែលត្រូវបានគេវាយនោះ បានបាក់ដៃ ហើយជនដែលបង្កនោះគ្រាន់តែមានរបួសបន្តិចបន្តួចប៉ុណ្ណោះ ហើយពេលនេះភ្ញៀវទេសចរនេះ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកនៅក្នុងតំបន់នោះ” ៕ 

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]