ពិភពលោក៖ ទឹកដីកំណើតអាចជាកត្តាជះឥទ្ធិពលដ៏ធំចំពោះការលូតលាស់នៃកាយសម្បទារបស់មនុស្សម្នាក់ៗ ដែលបូកផ្សំពីកត្តាតំណពូជ និងកត្តាអាហាររូបត្ថម្ភជាពិសេស។ ទោះយ៉ាងណា មនុស្សក្នុងប្រទេសមួយចំនួនមានការលូតលាស់ផ្នែកកម្ពស់គួរឱ្យកត់សម្គាល់ ខណៈប្រទេសផ្សេងទៀតនៅតែមិនសូវលូតទៅណា បើប្រៀបធៀបទៅនឹងពីរបីទសវត្សរ៍កន្លងទៅ។ 

បុរសៗដែលមានកម្ពស់ទាបជាមធ្យម

ថ្ងៃនេះ យើងសូមដកស្រង់ទិន្នន័យអំពីប្រទេសទាំង២០ ដែលបុរសមានកម្ពស់ជាមធ្យមទាបបំផុតក្នុងពិភពលោក (រាប់តែអ្នកកើតក្នុងឆ្នាំ ១៩៩៦) ពីទិន្នានុប្បវត្តិស្តីពីឱសថជីវសាស្ត្រ និងវិទ្យាសាស្ត្រសិក្សាពីជីវិត eLife ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក៖

២០. មីយ៉ាន់ម៉ា៖ កម្ពស់មធ្យម ១៦៤.៧ សង់ទីម៉ែត្រ 

មីយ៉ាន់ម៉ា

១៩. វៀតណាម៖ កម្ពស់មធ្យម ១៦៤.៤ សង់ទីម៉ែត្រ

វៀតណាម

១៨. សៀរ៉ាឡេអូន៖ កម្ពស់មធ្យម ១៦៤.៤ សង់ទីម៉ែត្រ

សៀរ៉ាឡេអូន

១៧. ប្រជុំកោះសូឡូម៉ុង៖ កម្ពស់មធ្យម ១៦៤.១ សង់ទីម៉ែត្រ

ប្រជុំកោះសូឡូម៉ុង

១៦. បង់ក្លាដែស៖ កម្ពស់មធ្យម ១៦៣.៨ សង់ទីម៉ែត្រ

បង់ក្លាដែស

១៥. លីប៊ី៖ កម្ពស់មធ្យម ១៦៣.៧ សង់ទីម៉ែត្រ

លីប៊ី

១៤. ប៉ាពូអាស៊ី នូវែលហ្គីណេ៖ កម្ពស់មធ្យម ១៦៣.៦ សង់ទីម៉ែត្រ

ប៉ាពូអាស៊ី នូវែលហ្គីណេ

១៣. ឥណ្ឌូនេស៊ី៖ កម្ពស់មធ្យម ១៦៣.៦ សង់ទីម៉ែត្រ

ឥណ្ឌូនេស៊ី

១២. ក្វាតេម៉ាឡា៖ កម្ពស់មធ្យម ១៦៣.៤ សង់ទីម៉ែត្រ

ក្វាតេម៉ាឡា

១១. កម្ពុជា៖ កម្ពស់មធ្យម ១៦៣.៣ សង់ទីម៉ែត្រ

កម្ពុជា

១០. ម៉ូរីតានី៖ កម្ពស់មធ្យម ១៦៣.៣ សង់ទីម៉ែត្រ

ម៉ូរីតានី

៩. ហ្វ៊ីលីពីន៖ កម្ពស់មធ្យម ១៦៣.២ សង់ទីម៉ែត្រ

ហ្វ៊ីលីពីន

៨. ប្រជុំកោះម៉ាស្សាល់៖ កម្ពស់មធ្យម ១៦២.៨ សង់ទីម៉ែត្រ

ប្រជុំកោះម៉ាស្សាល់

៧. រវ៉ាន់ដា៖ កម្ពស់មធ្យម ១៦២.៧ សង់ទីម៉ែត្រ

រវ៉ាន់ដា

៦. នេប៉ាល់៖ កម្ពស់មធ្យម ១៦២.៣ សង់ទីម៉ែត្រ

នេប៉ាល់

៥. ម៉ាឡាវី៖ កម្ពស់មធ្យម ១៦២.២ សង់ទីម៉ែត្រ

ម៉ាឡាវី

៤. ម៉ាដាហ្គាស្កា៖ កម្ពស់មធ្យម ១៦១.៥ សង់ទីម៉ែត្រ

ម៉ាដាហ្គាស្កា

៣. ឡាវ៖ កម្ពស់មធ្យម ១៦០.៥ សង់ទីម៉ែត្រ

ឡាវ

២. យេម៉ែន៖ កម្ពស់មធ្យម ១៥៩.៩ សង់ទីម៉ែត្រ

យេម៉ែន

១. ទីម័រខាងកើត៖ កម្ពស់មធ្យម ១៥៩.៨ សង់ទីម៉ែត្រ

ទីម័រខាងកើត

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]