ភ្នំពេញ៖ ទស្សនិកជនដែលកំពុងទន្ទឹងរង់ចាំតាមដានទស្សនារឿង «ល្បិចក្នុងរាជវាំងវគ្គ២» ពេលនេះជិតបានទស្សនាហើយ បន្ទាប់ពីស្ថានីយទូរទស្សន៍ ភី អិន អិន និងទំព័រហ្វេសប៊ុក ភី អិន អិន បានបង្ហាញពីកាលបរិច្ឆេទក្នុងការចាក់ផ្សាយរឿងមួយនេះគឺនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់ បន្ទាប់ពីរឿង «យុទ្ធសាស្ត្របំបែករឿងក្តី»

រឿង «ល្បិចក្នុងរាជវាំងវគ្គ២»

«ល្បិចក្នុងរាជវាំងវគ្គ២» គឺជារឿងភាគបុរាណ ដែលផ្តោតទៅលើសង្គ្រាមនៅក្នុងអំឡុងរជ្ជកាលអធិរាជ Shang Tang ព្រះអង្គម្ចាស់ Ping (Steven MA) និងព្រះនាង Taiping (Alice Chan) ធ្វើសង្គ្រាមដណ្តើមរាជ នឹងបានធ្វើគុតម្ចាស់ក្សត្រី Dowager Wei (Michelle Yim) ដែលកំពុងកាន់អំណាចលើប្រព័ន្ធតុលាការក្នុងនៅរាជវាំង។

រឿង «ល្បិចក្នុងរាជវាំងវគ្គ២»

ពួកគេទាំងពីរនាក់គាំទ្រដល់ព្រះអង្គម្ចាស់ Xiang (Lee Lung Kei) ក្នុងការដណ្ដើមរាជបល្ល័ង្កមួយ។ ក្រោយមកម្ចាស់ស្ត្រី Dowager Wei ក៏ចូលទីវង្គត់ដោយការធ្វើឃាតរបស់ Yam Sam-Shu (Kenneth Ma) បន្ទាប់ពីនោះមកព្រះបរមរាជវាំងហាក់ដូចជាវិលត្រលប់មករកសន្តិភាពវិញ។

ប៉ុន្តែអ្វីដែលកើតជាបន្ត គឺការដណ្តើមអំនាចប្រើល្បិចរវាងព្រះអង្គម្ចាស់ Ping និងព្រះមាតុច្ឆា គឺព្រះនាង Taiping (Alice Chan) ក្លាយជាសមរភូមិទឹក និងភ្លើង។ ដោយឡែកព្រះមហេសីដំបូងរបស់ព្រះអង្គម្ចាស់ Ping គឺអ្នកម្នាង Wong Zhen (Nancy Wu) និងអ្នកម្នាង Zheng Chunxi (Chrissie Chau) គិតតែពីប្រកួតប្រជែងសម្រស់គ្នា និងបានប្រើល្បិចរៀងៗខ្លួន ធ្វើឱ្យក្នុងរាជវាំងពោរពេញទៅដោយភាពចម្រូងចម្រាស់មិនចេះចប់មិនចេះហើយ។ 

រឿង «ល្បិចក្នុងរាជវាំងវគ្គ២»

បើក្នុងរាជវាំងពោរពេញដោយបញ្ហាបែបនេះ តើអ្នកណាខ្លះដែលត្រូវបង្ហូរឈាមរបស់ខ្លួនដើម្បីការពារម្ចាស់? តើបញ្ហាទាំងអស់នេះនឹងមានដំណោះស្រាយដ៏ល្អដែរទេ? ចង់ដឹងថាតើរឿង «ល្បិចក្នុងរាជវាំងវគ្គ២» ល្អមើលយ៉ាងណានោះ សូមចុចវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]