អង់គ្លេស៖ ខ្សែយុទ្ធក្លិបហង្សក្រហម Liverpool កីឡាករ Mohamed Salah បានជាប់ឈ្មោះជាខ្សែប្រយុទ្ធដែលបានបញ្ចប់ទីអន់ជាងគេនៅក្នុងក្របខណ្ឌ Premier League រដូវកាលថ្មីនេះ។

Mohamed Salah

បន្ទាប់ពី ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប នេះត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យក្លាយជាកីឡាករល្អបំផុតនៅក្របខណ្ឌលីកកំពូលរបស់អង់គ្លេសកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីចំនួន ៣២គ្រាប់ និងជួយឲ្យក្លិប Liverpool ឡើងដល់វគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Champions League រួចមក ពេលនេះរូបគេត្រូវបានជាប់ឈ្មោះជាខ្សែប្រយុទ្ធដែលបានបញ្ចប់ទីអន់ជាងគេនៅក្នុងរដូវកាលថ្មីនេះ។  នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន talkSPORT ។

គេសង្កេតឃើញថា ទម្រង់លេងរបស់អតីតខ្សែប្រយុទ្ធក្លិប Roma នេះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរដូវកាលថ្មី ២០១៨-១៩នេះ ដោយគេអាចរកបានគ្រាប់បាល់តែ ៣គ្រាប់ប៉ុណ្ណោះក្រោយប្រកួតជាអស់ជាច្រើនសប្តាហ៍រួចមក។  

Mohamed Salah

គួរឲ្យដឹងថា មុននឹងបានគ្រាប់បាល់ចំនួន ៣គ្រាប់របស់ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំនេះរូបគេបានព្យាយាមស៊ុតរហូតដល់ទៅ ៣២លើកឯនោះ ដោយនៅក្នុងនោះរូបគេអាចស៊ុតចំគោលដៅបានតែ ៧លើកប៉ុណ្ណោះក្នុងចំណោមការស៊ុតជាច្រើនលើករបស់គេ ចំពោះគ្រាប់គ្រាប់បាល់ទាំង ៣គ្រាប់របស់គេវិញគឺ ធ្វើបាននៅពេលដែលគេលេងជាមួយៈ ក្រុម West Ham (កាលនោះក្រុមរបស់គេបានយកឈ្នះក្នុងលទ្ធផល ៤-០), ក្រុម Brighton (កាលនោះរូបគេជាអ្នកស៊ុតគ្រាប់ជ័យជម្នះឲ្យ Liverpool យកឈ្នះ Brighton ក្នុងលទ្ធផល ១-០) និងក្រុម Southampton (កាលនោះក្រុមរបស់គេបានយកឈ្នះក្នុងលទ្ធផល ៣-០)៕

Mohamed Salah
Mohamed Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]