រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ បាន​បង្ហាញ​ពី​សកម្មភាព នគរបាល​ចរាចរណ៍​ខ្មែរ បាន​យក​លុយ​ជនជាតិ​ចិន ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ពាក់​ព​ន្ធ័​ទៅ​នឹង​រូបភាព​វី​ដេ​អូ​ក្នុង​ករណី នគរបាល​ចរាចរណ៍​ម្នាក់​ចាប់​ឃាត់​រថយន្ត​របស់​ជនជាតិ​ចិន​ដែល​ខុសច្បាប់​ច​រា​ណ៍​នេះ​ដែរ ក៏​មាន​មតិ​មួយ​ចំនួន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ទៅ​ដល់​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផង​ដែរ​។

ដោយ​ម្នាក់​ៗ​សុទ្ធតែ​បាន​លាន់មាត់​ថា (​ច្បាប់​មាន​ពួក​គាត់​មិន​បាន​អនុវត្តន៍​ទេ តែ​ផ្ទុយ​ទៅ​វិញ​គិតតែ​ពី​ចាប់​យក​តែ​លុយ មិន​ថា​តែ​ខ្មែរ ឬ​ជនបរទេស​ឡើយ​)​។ ហើយ​នៅ​ពេល​នេះ​ដែរ ខ្សែ​វី​ដេ​អូ​ខ្លី​មួយ​ឃ្លី​ប​មួយ​នេះ ក៏​កំពុង​តែ​ត្រូវ​បាន​មហាជន​យក​មក​បង្ហោះ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក យ៉ាង​គគ្រឹកគគ្រេង​ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]