ថៃ៖ ក្រោយស្រលាញ់គ្នាអស់រយៈពេលជាយូរឆ្នាំកន្លងមក ទីបំផុតពេលនេះតារាសម្តែងជើងចាស់វ័យ ៤៧ ឆ្នាំលោក Kelly Thanapat បានដឹកដៃនារីជាទីស្រលាញ់របស់ខ្លួន គឺតារាសម្តែងស្រីវ័យក្មេង Nine Chanuchtra ចូលរោងការហើយ កាលពីថ្ងៃទី ១០ តុលា ម្សិលមិញនេះ។

ហើយនៅក្នុងនោះដែរ គេក៏ឃើញពិធីរៀបមង្គលការរបស់អ្នកទាំងពីរ មានវត្តមានតារាប្រុសស្រីល្បីៗជាច្រើននាក់ បាននាំគ្នាមកចូលរួមអបអរសាទរយ៉ាងអធិកអធមផងដែរ ពោរពេញទៅដោយភាពសប្បាយរីករាយ។

ដោយពិធីមង្គលការមួយនេះបានបែងចែកជា ៣ ដំណាក់កាលធំៗគឺ ពេលព្រឹកធ្វើពិធីភ្ជាប់ពាក្យ ពេលរសៀលម៉ោង ២ ធ្វើសន្និសីទកាសែតចំពោះមុខមហាជន និងពេលល្ងាចគឺធ្វើពិធីជប់លៀងឆ្លងបញ្ចប់កម្មវិធី។

ទន្ទឹមនឹងនេះគូស្វាមីភរិយាតារាថ្មោងថ្មីមួយគូនេះ ក៏បានបង្ហើបឱ្យដឹងថា ពួកគេគ្រោងនឹងចង់បានកូនភ្លោះ បន្តវង្សត្រកូលរបស់ខ្លួនផងដែរ ទៅថ្ងៃអនាគតខាងមុខ៕

តោះចង់ដឹងថាបរិយាកាសនៃពិធីមង្គលការ របស់តារាទាំងពីរដួងមានភាពអធិកអធមខ្លាំងយ៉ាងណានោះ យើងមកតាមដានទស្សនារូបភាពដូចខាងក្រោម៖ 

Nine Chanuchtra
Kelly និង Nine Chanuchtra
Kelly និង Nine Chanuchtra
ពិធីភ្ជាប់ពាក្យ
ពិធីភ្ជាប់ពាក្យ
ពិធីភ្ជាប់ពាក្យ
ពិធីភ្ជាប់ពាក្យ
ពិធីរៀបការរបស់ Kelly
ពិធីរៀបការរបស់ Kelly
តារាៗមកចូលរួម
តារាៗមកចូលរួម
តារាៗមកចូលរួម
តារាៗមកចូលរួម
ភ្ញៀវកិត្តិយសមកចូលរួម
ពិធីថ្លែងសន្និសីទកាសែត
ពិធីថ្លែងសន្និសីទកាសែត
ពិធីថ្លែងសន្និសីទកាសែត
ពិធីពេលល្ងាច
ពិធីពេលល្ងាច
ពិធីពេលល្ងាច
ពិធីពេលល្ងាច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]