កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលជា អ្នកគាំទ្រ Kpop ប្រាកដជាធ្លាប់បានលឺ ព័ត៌មានអាស្រូវ របស់តារាប្រុសល្បីៗទាំងនេះ។ ពួកគេម្នាក់ៗសុទ្ធតែធ្លាប់ ត្រូវគេចោទប្រកាន់ថា ប្រព្រឹត្តអំពើមិនសមរម្យ ដែលធ្វើឲ្យ កេរ្តិ៍ឈ្មោះរបស់ពួកគេ ត្រូវបានបាត់បង់ទៅ ពិបាកនឹងត្រលប់មកល្បីដូចដើម។

យ៉ាងណាមិញ នៅពេលដែលប៉ូលិស បានធ្វើការស៊ើបអង្កេតរួចមក ទើបដឹងថា រឿងរ៉ាវអាក្រក់ៗដែលកើតលើ តារាល្បីៗទាំងនេះ ភាគច្រើនជារឿងយល់ច្រឡំ និងត្រូវគេចោទប្រកាន់តែប៉ុណ្ណោះ។

ខាងក្រោមនេះ គឺជាឈ្មោះតារាល្បីៗ ដែលធ្លាប់ត្រូវចោតប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ៕

ទស្សនារូបភាពខាងក្រោម ៖ 

១. Onew

កាលពីឆ្នាំ ២០១៧ មានព័ត៌មានក្នុងស្រុកមួយ បានបញ្ជាក់ថា Onew សមាជិកក្រុម SHINee ត្រូវបានគេចោទប្រកាន់ ពីបទរំលោភបំពានផ្លូវភេទ លើស្ត្រីម្នាក់ នៅក្នុងក្លឹបកំសាន្តមួយ។ តារារូបនេះ ត្រូវបានចោទប្រកាន់ថា បានប៉ះពាល់ស្ត្រីវ័យ ២០ ឆ្នាំ ម្នាក់ ព្រមទាំងបានប្រព្រឹត្ត មិនសមរម្យ ទៅលើនាង នៅឯក្លឹបរាត្រីមួយ ស្ថិតនៅក្នុងតំបន់ Gangnam។

ប៉ុន្តែក្រោយពី ប៉ូលីសធ្វើការសាកសួរ អស់រយៈពេលជាច្រើនម៉ោង ទើបដឹងថា វាគ្រាន់តែ ជាការយល់ច្រឡំប៉ុណ្ណោះ។ 

រូបភាព Onew
រូបភាព Onew

២. Yoochun

Yoochun សមាជិកក្រុម JYJ បានជួបប្រទះបញ្ហាធំមួយ កាលពីឆ្នាំ ២០១៦។ ដោយសាតែ ស្ត្រីម្នាក់បាន បានអះអាងថា ខ្លួនត្រូវបាន Yoochun រំលោភបំពានផ្លូវភេទ នៅក្នុងបន្ទប់ទឹក នៃក្លឹបរាត្រីមួយ ដែលជាកន្លែងនាងធ្វើការ។

ក្រោយមកទើបប៉ូលីស រកឃើញថា លោកត្រូវបាន គេចោទប្រកាន់តែប៉ុណ្ណោះ។ 

រូបភាព Yoochun
រូបភាព Yoochun
រូបភាព Yoochun

៣. Lee Min Ki

នៅឆ្នាំ ២០១៦ តារាសម្តែងកូរ៉េដ៏ពេញនិយម ត្រូវបានគេរាយការណ៍ថា កំពុងត្រូវបានគេស៊ើបអង្កេត ករណីរំលោភបំពានផ្លូវភេទ។ យោងតាមរបាយការណ៍ ដែលធ្វើឡើងដោយប្រភពព័ត៌មានកូរ៉េ បានឲ្យដឹងថា លោក Lee Min Ki បានទៅលេងក្លឹបកម្សាន្តមួយ នៅពេលយប់ ខណៈដែលលោកកំពុងបំពេញតួនាទី ជាយោធានៅឡើយ។ ហើយលោកក៏បានជួបនឹងស្ត្រីម្នាក់។ ពីរថ្ងៃក្រោយមក ស្ត្រីរូបនោះ បានរាយការណ៍ថា នាងត្រូវបាន គេរំលោភបំពានផ្លូវភេទ។

ក្រោយមកទើបដឹងថា លោកមិនបានជាប់ពាក់ព័ន្ធនឹងរឿងនេះឡើយ ហើយស្រ្តីរូបនោះក៏បាន បញ្ចេញសារ សុំទោសលោក ជាសាធារណៈ។ 

រូបភាព Lee Min Ki
រូបភាព Lee Min Ki

៤. Baekho

នៅក្នុងខែមិថុនា ឆ្នាំ ២០១៧ នារីដែលជា ជនអនាមិកម្នាក់ បានអះអាងថាលោក Baekho សមាជិកក្រុម NU'EST បានរំលោភបំពានផ្លូវភេទ លើរូបនាង កាលពីឆ្នាំ ២០០៩។ នាងបានបង្ហោះ ភស្តុតាងជាច្រើន រួមទាំងវីដេអូ នៃការសន្ទនា របស់នាង ជាមួយ Baekho នៅក្នុង Kakao Talk ថែមទៀតផង។

បន្ទាប់ពីជម្លោះផ្លូវច្បាប់ អូសបន្លាយរហូតដល់ រយៈពេល ៨ ខែ ប៉ូលិសដែលស៊ើបអង្កេតរឿងនេះ បានបង្ហាញថា លោក Baekho គឺគ្មានទោសឡើយ។ 

រូបភាព Baekho
រូបភាព Baekho

៥. Kai

តារាសម្ដែង និងជាតារាចម្រៀង Kai ត្រូវបានគេចោទប្រកាន់ថា បានប្រើអំពើហិង្សាយាយីផ្លូវភេទ ទៅលើនារីម្នាក់ កាលពីឆ្នាំ ២០១៥។ លោក Kai និងភ្នាក់ងាររបស់លោក បានបដិសេធការអះអាងទាំងនេះ។ នៅទីបំផុតករណីនេះ ត្រូវបានច្រានចោល នៅពេលដែលការស៊ើបអង្កេត បានរកឃើញថា មានគេក្លែងបន្លំធ្វើជារូបលោក ហើយប្រព្រឹត្តរឿងមិនសមរម្យទាំងនេះ ក្នុងចេតនា ចង់បង្ខូចកេរ្តិ៍ឈ្មោះរបស់លោក ប៉ុណ្ណោះ៕

រូបភាព Kai
រូបភាព Kai

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]