ថៃ៖ ជាការពិត ជីវិតគូ ជាជីវិតដែលមនុស្សប្រុសស្រី នឹងត្រូវឆ្លងកាត់ដោយចៀសមិនផុតឡើយ គ្រាន់តែយូរ ឫក៏ឆាប់តែប៉ុណ្ណោះ។

ហើយនៅពេលដែលបានជួបមនុស្សជាទីស្រលាញ់របស់ខ្លួន ដែលចង់កសាងអនាគតជាមួយគ្នា ពួកគេក៏នឹងត្រូវកាន់ដៃគ្នាចូលរោងការ ដើម្បីបង្ហាញប្រាប់គ្រប់គ្នាថា នេះគឺជាស្វាមី ឬភរិយាស្របច្បាប់របស់ខ្លួន។

ជាក់ស្តែង តារាប្រុសស្រីល្បីៗទាំងនេះ បានរកឃើញមនុស្សជាទីស្រលាញ់ពេញបេះដូងហើយ និងត្រៀមរៀបមង្គលការជាមួយគ្នា ក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងសាងគ្រួសារតូចមួយ ដែលពោរពេញទៅដោយសេចក្តីសុខតាមការដែលខ្លួនប្រាថ្នា។

ទន្ទឹមនឹងការរង់ចាំពិធីរៀបអាពាហ៍ពិពាហ៍មកដល់ គូស្នេហ៍តារាទាំងនោះក៏បានដឹកដៃគ្នាទៅថតរូប Pre-Wedding ដើម្បីទុកជាអនុស្សាវរីយ និងជាការចងចាំយ៉ាងផ្អែមល្ហែម ដោយក្នុងនោះដែរ ពួកគេក៏តែងតែជ្រើសរើស ទីកន្លែងដែលមានទេសភាពស្អាតៗ ដើម្បីផ្ដិតយករូបភាពគូស្នេហ៍ ដ៏រ៉ូមែនទិកជាច្រើន ប៉ុន្តែបើនិយាយពីការចំណាយវិញពួកគេក៏បានចំណាយមិនតិចនោះដែរ។

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាខាងក្រោម៖  

១. Lydia និងគូស្នេហ៍

គួស្នេហ៍មួយគូនេះ បានទៅថត Pre-Wedding នៅឯប្រទេសបារាំង ដោយបានចំណាយការថតរយៈពេល ១សប្ដាហ៍ ដែលបានចំណាយសរុបជាង១០លានបាត។ 

Lydia និងគូស្នេហ៍
Lydia និងគូស្នេហ៍

២. Newjiew និងគូស្នេហ៍

រីឯគូស្នេហ៍ដ៏ផ្អែមល្ហែមនេះវិញ បានទៅថត Pre-Wedding នៅប្រទេសអង់គ្លេស ដោយបានចំណាយទាំងដើរកម្សាន្តផងនោះ អស់ចំនួន ២២លានបាត។ 

Newjiew និងគូស្នេហ៍
Newjiew និងគូស្នេហ៍

៣. Jooy និង Dj Push

ចំពោះគូស្នេហ៍វ័យជ្រេនេះវិញ បានទៅថត Pre-Wedding នៅឯប្រទេសជប៉ុន ដែលជាទីកន្លែងដែលពួកគេបានទៅកម្សាន្តរួមគ្នា កាលពីស្រលាញ់គ្នាដំបូងផងដែរ 

យ៉ាងណាមិញ ចំពោះការចំណាយសម្រាប់ថតនេះដែរ ពួកគេបានបញ្ជាក់ប្រាប់ថា បានចំណាយអស់ជាង៨លានបាត។ 

Jooy និង Dj Push

៤. Kantathavorn និងគូស្នេហ៍

គូស្នេហ៍ចុងក្រោយនេះដែរ ជាគូស្នេហ៍ដ៏រ៉ូមែនទិក ដែលបានទៅថត និងជាពិសេសបានសុំរៀបការក្នុងពេលតែមួយតែម្ដង នៅក្នុងប្រទេសអ៊ីតាលី ហើយចំពោះការចំណាយនៅទីនោះដែរ រយៈពេល៩ថ្ងៃ ពួកគេបានចំណាយជាង ២៥លានបាតផងដែរ៕ 

Kantathavorn និងគូស្នេហ៍
Kantathavorn និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]