(ភ្នំពេញ)៖ តារាប្រុសរូបសង្ហា ដែលកំពុងមានប្រជាប្រិយភាព លើអាជីពសិល្បៈ និងលេចធ្លោលើសកម្មភាពសង្គម វីជេ អាឡាស្កូ ថ្មីៗនេះ បានធ្វើការបង្ហោះរូបភាព បង្ហាញពីជីវភាពកំសត់របស់ក្មេងប្រុសម្នាក់ ដែលបានទូលនំដើរលក់ថា បើប្រៀបធៀបទៅនិងអតីតកាលរបស់លោក គឺមានការលំបាកជាងនេះ១០០ដងឯណោះ។

តារាសប្រុស វីជេ អាឡាស្កូ ត្រូវបានមហាជនជាទូទៅ ដឹងគ្រប់គ្នាថា បច្ចុប្បន្នក្រៅតែមានអាជីព ស្ថិតក្នុងចង្កោមសិល្បៈ លោកក៏ជាប្រធានសមាគមអតីតពលករ មកពីកូរ៉េផងដែរ។ ម្យ៉ាងទៀតតារាប្រុសរូបនេះ មិនត្រឹមតែទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព ក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ លោកក៏ទទួលបានការលើកសរសើរ ពីទស្សនិកជន តាមរយៈអត្តចរិតរួសរាយរាក់ទាក់ និងជួយសង្គមទៀតផង។

ដោយឡែក ងាកមកចាប់អារម្មណ៍អំពីជីវិតអតីតការរបស់ វីជេ អាឡាស្កូ មុនពេលចាប់អាជីពសិល្បៈ គ្រានៅកុមារភាព គឺលោកបាននិយាយថា ខ្លួនធ្លាប់ឆ្លងកាត់ការលំបាកជាច្រើន ទម្រាំវិវឌ្ឍន៍ខ្លួនបានធូរធា និងមានការគាំទ្រដូចសព្វថ្ងៃនេះ។ ជាមួយគ្នានេះ លោកក៏បានលើកការប្រៀបធៀប នូវប្រវត្តិអតីតកាលរបស់ខ្លួន ជាមួយរូបភាពក្មេងប្រុសកំសត់ម្នាក់ ផងដែរ។

បង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹក នៃទិដ្ឋភាពក្មេងប្រុសម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ឯកសណ្ឋានសិស្សសាលា ហើយមានការសរសេរថា «នេះជាអតីតកាលរបស់ខ្ញុំ។ ជីវិត អាស្កូ ជាងនេះ១០០ដងផង។ មានតែម្តាយទេ ដែលដឹងអ៊ីចឹងបានថា មនុស្សកុំមើលងាយមនុស្ស…»។

ជាការកត់សម្គាល់ តារាប្រុសរាងសង្ហាវីជេ អាឡាស្កូ បច្ចុប្បន្នមិនត្រឹមតែមានការមមាញឹក លើអាជីពសិល្បៈ ស្ទើររកពេលសម្រាកគ្មាននោះទេ គឺតារារូបនេះជារឿយៗ ថែមទាំងបង្ហាញសកម្មភាព ចូលរួមការងារមនុស្សធម៌ ជួយសង្គមដូចជា ចែកសម្ភារៈសិក្សាដល់កុមារ តាមសហគម ចែកអំណោយចាស់ជរា និងប្រជាពលរដ្ឋខ្វះខាតជាដើម៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

VJ ALASKOO