វីជេ អាឡាស្កូ ទប់ទឹកភ្នែកលែងជាប់ ក្រោយអ្នកម្តាយជាស្រលាញ់ ទទួលមរណភាព!

//s9.kh1.co/e6/e68a302c46f5d8e256e16bf85d48fc91c17ca5d8.jpg
តារា & កម្សាន្ដ

 ២៤-កុម្ភៈ-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

សូមចូលរួមរំលែកទុក្ខផង! VJ ALASKOO ក្តុកក្តួលទប់ទឹកភ្នែកលែងជាប់ ក្រោយពីអ្នកម្តាយជាស្រលាញ់បានទទួលអនិច្ចកម្មម្សិលមិញ

រាជធានីភ្នំពេញ៖ ពុកម៉ែបងប្អូន ប្រាកដជាស្គាល់ហើយ អាឡាស្កូ ដែលជាវីជេ និង ជាតារាសម្តែងផងនោះ បានយំទប់ទឹកភ្នែកមិនលែងជាប់ ក្រោយពីទទួលបានដំណឹងថា អ្នកម្តាយជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពហើយ ក្នុងល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកមិនបានទៅទាន់ដង្ហើមចុងក្រោយរបស់ម្តាយលោកឡើយ ក្នុងនោះដែរ គេសង្កេតឃើញមានបងប្អូនញាតិនៅលើបណ្តាញ បានចូលរួមរំលែកទុក្ខនូវ ការបាត់បង់មនុស្សជាទីស្រលាញ់របស់លោកផងដែរ។

ជាមួយគ្នានោះដែរ វីជេ អាឡាស្កូ បានបញ្ចេញមួយដែលនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងក្រៀមក្រំដូច្នេះថា៖

ខ្ញុំបាទ វីជេអាឡាស្កូ និង ក្រុមគ្រួសារមានទុក្ខយ៉ាងខ្លាំងដោយអ្នកម្តាយជាទីស្រលាញ់របស់ខ្ញុំ ធុច សុខុម ទទួលមរណភាព វេលាម៉ោង ៧ និង ២០នាទីយប់ ក្នុងព្រះជន្ម ៦៨ឆ្នាំ ដោយរោគាពាធ។​សពអ្នកម្តាយរបស់ខ្ញុំ ឈ្មោះ ធុចសុខុម នឹងហែរចេញពីផ្ទះខាងជើងផ្សារលើ ទៅកាន់ឈាបនឋាន (កន្លែងបូជាសព) វត្តធម្មរតនៈសាគរ ហៅអារាមកំពង់អុសលើ ខេត្តកំពង់ឆ្នាំង។

លោកបានបន្តរៀបរាប់យ៉ាងក្តុកក្តួលសោកសង្រេកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនទៀតថា៖

ជាង៣០ឆ្នាំ អនុស្សាររីយ៍ ត្រូវបញ្ចប់ត្រឹមថ្ងៃនេះ។ ម្តាយខ្ញុំញញឹមស្រស់ ម្តាយខ្ញុំរឹងមាំចិញ្ចឹមកូន៤នាក់ ដោយគ្មានលក្ខខណ្ឌ លះបង់ច្រើនពេកហើយមែ! ម្តេចមិននៅចាំកូនៗតបស្នងបន្តទៀត។ យើងបែកគ្នារហូតហើយ ណាម៉ែណា លែងមានអ្នកជេ លែងមានអ្នកធ្វើម្ហូបឆ្ងាញ់ឱ្យ លែងមានគ្រប់យ៉ាងរវាងកូនឺ ជាមួយអ្នកម្តាយហើយ កូនអាល័យម៉ែណាស់ អ្នកម្តាយ ធុច សុខុម។

ក្នុងនោះដែរ គេសង្កេតឃើញមានការចូលរួមរំលែកទុក្ខ និង ជួយជាថវិកា នៅក្នុងពិធីបុណ្យសពម្តាយរបស់វីជេ អាឡាស្កូ ពីសំណាក់សិល្បករ និង សិល្បការិនីជាច្រើន ជាពិសេសនោះ ពីឧកញ៉ា ឡេង ណាវ៉ាត្រា ផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

វីជេ អាឡាស្កូ
វីជេ អាឡាស្កូ
វីជេ អាឡាស្កូ
វីជេ អាឡាស្កូ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
វីជេ អាឡាស្កូ និង អ្នកម្តាយ
សាររបស់វីជេ អាឡាស្កូ នៅលើគណនីហ្វេសប៊ុក
សាររបស់វីជេ អាឡាស្កូ នៅលើគណនីហ្វេសប៊ុក
សាររបស់វីជេ អាឡាស្កូ នៅលើគណនីហ្វេសប៊ុក
សាររបស់វីជេ អាឡាស្កូ នៅលើគណនីហ្វេសប៊ុក
សាររបស់វីជេ អាឡាស្កូ នៅលើគណនីហ្វេសប៊ុក
សាររបស់វីជេ អាឡាស្កូ នៅលើគណនីហ្វេសប៊ុក
VJ ALASKOO
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T