បរទេស៖ សាលី អ៊ូមើត ដែលជាកីឡាករប្រណាំងម៉ូតូទឹករបស់កម្ពុជា បានបន្ដរកមេដាយជូនមាតុភូមិសារជាថ្មីទៀតហើយ ដោយលើកនេះ រូបគេអាចដណើ្ដមបានមេដាយប្រាក់កម្រិតពិភពលោក កាលពីម្សិលមិញ។ 

សាលី អ៊ូមើត ឈ្នះមេដាយប្រាក់ពិភពលោក

កីឡាករដែលប្រកួតតំណាងឲ្យក្រុម Flamingo jet ski racing team របស់កម្ពុជា នេះ បានធើ្វការប្រកួតលើវិញ្ញាសា Ski Modifield ដែលធើ្វឡើងនៅលើទឹកដីសហរដ្ឋអាមេរិក ហើយបានជាប់ចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ កាលពីល្ងាចម្សិលមិញ ខណៈនៅមានវិញ្ញាសារមួយចំនួនទៀត ដែល សាលី អ៊ូមើត ត្រូវប្រជែង។ នេះបើតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ។

សូមបញ្ជាក់ថា នេះគឺជាមេដាយកម្រិតពិភពលោកទី១ ដែល សាលី អ៊ូមើត រកបានជូនព្រះរាជាណាចក្រកម្ពុជា ខណៈកាលពីប៉ុន្មានខែមុន រូបគេបានឈ្នះមេដាយមាស និងសំរិទ្ធក្នុងព្រឹត្ដិការណ៍កីឡាទ្វីបអាស៊ី ផងដែរ៕  

សាលី អ៊ូមើត កាលឈ្នះមេដាយនៅកីឡាទ្វីបអាស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]