ប្រាសាទទឹកកកទាំងនេះ បានបង្ហាញពីការមកដល់នៃពិធីបុណ្យទឹកកក និងព្រិលអន្តរជាតិ លើកទី២៩របស់ជនជាតិចិន ដែលធ្វើឡើងនៅក្នុងទីក្រុង Harbin ដែលនៅជាប់ព្រំដែនចិនខាងជើង និងរុស្សី។

ប្រាសាទ និងចម្លាក់ទាំងអស់គឺធ្វើឡើងដោយការខួង ប្រហោងនៃរោងទឹកកក និងដាក់បន្ថែមនូវអំពូលភ្លើង LED ដែលបង្កើតបានជាពណ៌ចំរុះ ហើយពន្លឺរបស់វាបានបំភ្លឺគ្រប់ទីកន្លែង នៃមាត់ទន្លេ Songhua។ លក្ខណៈពិសេសនៃពិធីបុណ្យនេះ គឺប្រមូលផ្ដុំដោយប្រទេសជាច្រើនដែល ប៉ិនប្រសប់ខាងចម្លាក់ទឹកកក ហើយទាក់ទាញភ្ញៀវទេសចរ រាប់លាននាក់ទូទាំងពិភពលោក ដែលស្ញប់ស្ញែងនិងការបង្កើតដ៏អស្ចារ្យនេះ ម្យ៉ាងវិញទៀតពួកគេថែមទាំងអាច កំសាន្ដអារម្មណ៍ជាមួយនឹងកាំជ្រួច នៅក្នុងទីក្រុងទឹកកកនេះទៀតផង។ ចំពោះក្មេងៗវិញ ប្រាកដជាគាប់ចិត្តនឹងការរអិលទឹកកកលេង ជាមិនខាន។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះ ពិធីបុណ្យទឹកកកនេះ? តើប្រិយមិត្តមានបំណងចង់ទៅចូលរួមដែរ ឬ ទេ?





























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]