បរទេស៖ យោងតាមសារព័ត៌មានបច្ចេកវិទ្យាមួយបានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា អ្នកប្រើប្រាស់ទូរសព្ទ iPhone XS និង XS Max មួយចំនួនបានរាយការណ៍ថា ទូរសព្ទរបស់ខ្លួនកំពុងជួបបញ្ហាសេវាខ្សោយ មិនត្រឹមតែប៉ុណ្ណឹងទេ អ្វីដែលគួរឲ្យក្តៅចិត្តបំផុតទៀតនោះគឺថាពួកគេបានជួប បញ្ហាសាកថ្មអត់ចូលទៀត។

iPhone XS និង XS Max

មានមនុស្សជាច្រើនបានចែករំលែកបញ្ហារបស់ពួកគេនៅលើគេហទំព័រ MacRumors forums និង Apple’s support forums ថា ទូរសព្ទរបស់ពួកគេសាកថ្មអត់ចូលទេ នៅពេលវាកំពុងតែ Sleep លុះ ត្រាតែចុចវាឲ្យភ្លឺសិនទើបអាចសាកចូល។

បញ្ហានេះអាចទាក់ទងទៅនឹងកំហុសបច្ចេកទេស Software ក៏ថាបានដែរ សង្ឃឹមថា Apple នឹងបញ្ចេញកំណែ Update របស់ខ្លួនដើម្បីដោះស្រាយបញ្ហានេះឆាប់ៗទៅចុះ។

យ៉ាងណាមិញចំពោះបញ្ហាសេវាខ្សោយ Apple មិនទាន់បានឆ្លើយតបអ្វីនោះទេ។

តួយ៉ាងខាងក្រោមនេះគឺជាវីដេអូដ៏ល្បីមួយរបស់លោក Lewis Hilsenteger ដែលគាត់នឹងបង្ហាញបញ្ហាសាកថ្មរបស់ iPhone XS និង XS Max ជូនអ្នករាល់គ្នា៕

តោះទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]