បរទេស៖ ខែ្សប្រយុទ្ធរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur កីឡាករ Harry Kane បាននិយាយថា ខ្លួនសង្ឃឹមថៃ្ងណាមួយនឹងអាចបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ខែ្សប្រយុទ្ធឆ្នើមរបស់ Barcelona កីឡាករ Lionel Messi។ 

Harry Kane

ខែ្សប្រយុទ្ធវ័យ២៥ឆ្នាំនេះ នឹងត្រូវតទល់នឹងក្រុមដែលមានប្រធានក្រុម Messi នៅយប់នេះ វេលាម៉ោង ២រំលងអាធ្រាត នៅពេលដែល Spur បើកទ្វារកីឡដ្ឋាន Wembley សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូល B នៃពានរង្វាន់ UEFA Champions League។

«រូបគេ (Messi) គឺពិតជាផ្ដល់នូវគំរូមួយដ៏ល្អសម្រាប់ពួកយើង និងបានជម្រុញទឹកចិត្ដខ្ញុំក្នុងការធើ្វឲ្យកាន់តែល្អ»។ 

«សង្ឃឹមថាថៃ្ងណាមួយ ខ្ញុំនឹងអាចស៊ុតបញ្ចូលទីឲ្យច្រើន ប្រសិនមិនច្រើន សុំយ៉ាងហោចណាស់ក៏លើសគេ (Messi) ដែរ» ប្រធានក្រុមជម្រើសជាតិអង់គ្លេស និយាយ។ 

Harry Kane

Kane បានឈ្នះជ័យលាភីស្បែកជើងមាស ២ដង ក្នុងចំណោម៣រដូវកាលនៃលីកកំពូលអង់គ្លេស Premier League ជាពិសេសរូបគេទើបនឹងឈ្នះស្បែកជើងមាសនៅក្នុងព្រឹត្ដិការណ៍ World Cup កន្លងទៅថ្មីៗនេះ។ 

២គ្រាប់ដែលរូបគេស៊ុតបញ្ចូលទីទល់នឹង Huddersfield កាលពីសប្ដាហ៍មុន បានធើ្វឲ្យគេអាចរកគ្រាប់បាល់បាន ១៤៥គ្រាប់ ឲ្យ Tottenham ពោលគឺរូបគេអាចរកបានលើសអតីតកីឡាករឆ្នើម Jermain Defoe និងកំពុងស្ថិតនៅលេខ៥ នៃប្រវត្ដិសាស្រ្ដកីឡាករដែលស៊ុតច្រើនជាងគេឲ្យ Spur ផងដែរ៕ 

Kane
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]