អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho កំពុងប្រឈមមុខខ្ពស់ទៅនឹងការបណ្ដេញចេញពីតំណែងជាគ្រូបង្វឹក ក្រោយដឹកនាំ៤ប្រកួតក្នុងផ្ទះ មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយ ខណៈក្រុមរបស់លោក បានត្រឹមស្មើក្រុម Valencia ០-០ ក្នុងពានរង្វាន់ Champions League កាលពីយប់មិញនេះ។ 

លោក Jose Mourinho

ការប្រកួតសប្ដាហ៍ទី២ ដែលធើ្វឡើងនៅទឹកដី Old Trafford បានចាប់ផ្ដើមឡើងដោយក្រុមទាំង២ មានឱកាសរៀងៗខ្លួន ប៉ុន្ដែត្រូវបានរារាំងដោយអ្នកចាំទី និងខែ្សការពារ។ 

ក្រុមម្ចាស់ផ្ទះ រៀងធើ្វការសម្រុកច្រើនបន្ដិច ជាពិសេសខែ្សប្រយុទ្ធ Lukaku មានឱកាសជាច្រើនដងដែរ ប៉ុន្ដែធើ្វមិនបានសម្រេច ខណៈដែលខាងក្រុមភ្ញៀវវិញ ខែ្សបម្រើ Goncalo Guedes ក៏មានឱកាសស៊ុតចំគោលដៅ១ទំហឹងដែរ ប៉ុន្ដែត្រូវបាន De Gea ជួយសង្គ្រោះ។ 

Lukaku ខកខានឱកាស
ខែ្សបម្រើ Goncalo Guedes ស៊ុតតែ De Gea ចាប់បាន

ចូលដល់តង់ទី២ ខែ្សប្រយុទ្ធ Marcus Rashford មានមានឱកាសមាសចំនួន២ដង ទី១នោះ គឺញាក់ដាច់ខែ្សការពារ ប៉ុន្ដែបែរជាស៊ុតខុសគោលដៅទៅវិញ និងទី២ គឺការស៊ុតបាល់ហ្វ្រីឃីតនៅនាទី៨៥ ប៉ុន្ដែត្រូវរបាទីខាងលើ។ 

Rashford មានឱកាសតែធើ្វមិនបានសម្រេច

ចប់ការប្រកួត Man Utd បានត្រឹមស្មើ Valencia ០-០ បានម្នាក់១ពិន្ទុ។ 

គិតត្រឹមសប្ដាហ៍ទី២នេះ នៃការប្រកួតវគ្គសន្សំពិន្ទុនេះ Man Utd ឈរនៅលេខ២ មាន៤ពិន្ទុ ខណៈ Juventus នៅលេខ១ មាន៦ពិន្ទុ Valencia លេខ៣ មាន១ពិន្ទុ និង Young Boys មាន០ពិន្ទុ នៅបាតតារាង នៃពូល H៕ 

តារាងពិន្ទុពូល H
Man Utd 0-0 Valencia
Man Utd 0-0 Valencia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]