ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងសុវត្ថិ មុនីនាគ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីបណ្តាអ្នកគាំទ្រយុវវ័យជាច្រើន ដោយសារតែរូបរាងដ៏ស្រស់សង្ហា រួមផ្សំនឹងសមត្ថភាពយ៉ាងល្អ នៅក្នុងការងារសិល្បៈមិនចាញ់តារារៀមច្បង។

ដោយឡែក ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាវ័យក្មេងរូបនេះតែងតែលេងខ្លួននៅក្នុងស្លៀកបំពាក់ប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ពីបណ្តាអ្នកគាំទ្រជានិច្ច។

តែបើនិយាយពីគ្រឿងលំអតុបតែងខ្លួន ដូចជាគ្រឿងអលង្ការវិញ ក៏មិនចាញ់តារាដទៃនោះដែរ ដោយមើលទៅពិតជាប្លែកភ្នែក ចែងចាំង ជាមួយនឹងនាឡិកា ខ្សែដៃ និងចិញ្ចៀនជាច្រើនម៉ូតតែម្តង។

ក្រោយពីឃើញការតែងខ្លួនរបស់តារាវ័យក្មេងរូបនេះ ពិតជាមិនធម្មតានោះទេ ព្រោះថាមិនត្រឹមតែមានរូបរាងស្រស់សង្ហា តែពេលគួបផ្សំជាមួយនឹងគ្រឿងតែងខ្លួនទាំងនេះ ធ្វើឲ្យលោកកាន់តែមានភាពស៊ីវិល័យកាន់តែខ្លាំងឡើងទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
គ្រឿងអលង្ការ សុវត្ថិ មុនីនាគ
គ្រឿងអលង្ការ សុវត្ថិ មុនីនាគ
គ្រឿងអលង្ការ សុវត្ថិ មុនីនាគ
គ្រឿងអលង្ការ សុវត្ថិ មុនីនាគ
គ្រឿងអលង្ការ សុវត្ថិ មុនីនាគ
គ្រឿងអលង្ការ សុវត្ថិ មុនីនាគ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ