ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះតារាកំប្លែងដែលហាក់ដូចជាស្ងាត់ខ្លាំង នៅក្នុងវិស័យសិល្បៈអ្នកនាង ប៉ុមពុយ ត្រូវបានបាត់បង់ស្វាមីពោរពេញ ដោយភាពអាល័យ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរឲ្យមហាជនជាច្រើនសោកស្តាយ ចំពោះគ្រួសាររបស់នាងកាន់តែខ្លាំងនោះគឺ គ្រូទាយក៏បានទស្សទាយថា បើនាង និងស្វាមីនៅស្រលាញ់គ្នា នឹងព្រាត់ស្លាប់ តែដល់ពេលដែលនាងខំលែងលះគ្នាហើយ តែចុងក្រោយនៅតែត្រូវព្រាត់គ្នាទាំងស្លាប់ដដែល។តាមរយៈដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញការសោកស្តាយជាខ្លាំង។

មកទល់នឹងពេលនេះស្ថានភាពនៅក្នុងគ្រួសាររបស់នាង មើលទៅពិតជាកើតទុក្ខ និងមានទុក្ខសោកខ្លាំងមែនទែន បន្ទាប់ពីត្រូវបាត់បង់មនុស្សម្នាក់នៅក្នុងគ្រួសារ ដោយតារារូបនេះតែងតែបង្ហោះសារមិនសប្បាយចិត្ត ក៏ដូចជារូបភាពជាច្រើន នៅក្នុងបណ្តាញសង្គមផ្លូវការរបស់នាង។

ក្រោយពីបានឃើញដូច្នោះ អ្នកលេងបណ្តាញសង្គម និងអ្នកដែលបានស្គាល់នាងតែអស់ ក៏បានចូលរួមផ្តល់នូវកម្លាំងចិត្តដល់រូបនាង ឲ្យកាន់តែរឹងមាំខ្លាំងឡើងថែមទៀត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ពិធីបុណ្យស្វាមី ប៊ុមពុយ
ពិធីបុណ្យស្វាមី ប៊ុមពុយ
ពិធីបុណ្យស្វាមី ប៊ុមពុយ
ស្ថានភាពគ្រួសារប៉ុមពុយ ពេលនេះ
ស្ថានភាពគ្រួសារប៉ុមពុយ ពេលនេះ
ស្ថានភាពគ្រួសារប៉ុមពុយ ពេលនេះ
ស្ថានភាពគ្រួសារប៉ុមពុយ ពេលនេះ
ស្ថានភាពគ្រួសារប៉ុមពុយ ពេលនេះ
ស្ថានភាព ប៉ុមពុយ ពេលនេះ
ស្ថានភាព ប៉ុមពុយ ពេលនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]