ភ្នំពេញ៖ ភាពយន្តខ្មែររឿង «ភ្លើង» របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន្ត  កំពុងទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ក៏ដូចជាហ្វេនអ្នកលេងបណ្ដាញសង្គម គួរឲ្យកត់សម្គាល់ ។

តួយ៉ាង ក្រៅពីមានសាច់រឿងល្អ តួសម្ដែងល្បីៗ ក្នុងរឿងនេះ ក៏មានចម្រៀងមួយបទដែលមានចំណងជើងថា «មនុស្សដូចខ្ញុំ» ដែលមានអត្ថន័យពីរោះខ្លាំង ចាក់ដោត បេះដូងអ្នកទស្សនាផងដែរ។

យ៉ាងណាមិញ ឃើញបទកំពុងតែល្បីខ្លាំងដូច្នេះមែន ប៉ុន្តែក៏មានប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ជ្រាបទេថា តាមពិតម្ចាស់បទ «មនុស្សដូចខ្ញុំ» កញ្ញា តន់ ច័ន្ទសីម៉ា គឺជាអតីតបេក្ខភាពប្រលងកម្មវិធីលំដាប់ពិភពលោក  The Voice រដូវកាលទី២ ថែមទាំងធ្លាប់ជាកូនក្រុមរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទៀតផង។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះ ក្នុងពេលប្រកួត កញ្ញា តន់ ច័ន្ទសីម៉ា មិនត្រូវបានទទួលជ័យលាភីឡើយ ដោយបច្ចុប្បន្ននាងបានក្លាយជាតារាចម្រៀងឯករាជ្យ ដោយមិនបានចូលក្នុងផលិតកម្មណាមួយនោះទេ ៕

ខាងក្រោមនេះជាបទ «មនុស្សដូចខ្ញុំ» របស់ កញ្ញា តន់ ច័ន្ទសីម៉ា៖

តន់ ច័ន្ទសីម៉ា
តន់ ច័ន្ទសីម៉ា និងឱក សុគន្ធកញ្ញា
តន់ ច័ន្ទសីម៉ា និងឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា