ភ្នំពេញ៖ ក្រុមកម្មករ នៃរោងចក្រ យីហោ ឃីងឡែនហ្គាម៉ិន ដែលមានទីតាំង ស្ថិតនៅ តាម បណ្តោយ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តំាងពីថ្ងៃម្សិលមិញ រហូតមកដល់យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ នេះ បាននិងកំពុង បន្តការតវ៉ា ដោយសារតែ ពួកគេដឹងថា ចៅកែរោងចក្រ នឹងបិទរោងចក្រ ចោលតែម្តង ពីព្រោះគ្មានលុយស ម្រាប់ដំណើរការបន្តទៀត (ក្ស័យធន់) ហើយទាមទារ ការបើកប្រាក់ខែ របស់ពួកគេ ឲ្យបានគ្រប់។

សេចក្តីរាយការណ៍ ពីក្រុមកម្មករ ដែលចូលរួមការ តវ៉ាក្នុងចំណោម ក្រុមកម្មករ ជាង៣០០នាក់ បានឲ្យដឹងថា ប្រាក់ខែ របស់ពួកគេមិនត្រូវបាន បើកគ្រប់ តាំងពីខែកញ្ញា ឆ្នាំ២០១២មកម៉្លេះ ពោលបានបើក តែត្រឹម៥០ ភារយតែប៉ុណ្ណោះ (ប្រហែល៤៥ដុល្លារ)។

កម្មករទាំងនេះបាន បន្តថា ដោយដឹងថា ចៅកែរោងចក្រ មានគម្រោងការ បិទរោងចក្រ នឹងងប្រុងនាំ ម៉ាស៊ីន និងឥវ៉ាន់ចេញនោះ ក្រុមកម្មករ បាននាំគ្នាតវ៉ា ដើម្បីទាមទារ ប្រាក់ខែរបស់ពួកគេ តែម្តងទៅ។ យ៉ាងណាក៏ដោយ នៅកន្លែងធ្វើការ តវ៉ារបស់ ក្រុមកម្មករទាំងនោះ កម្លាំងសមត្ថកិច្ច មូលដ្ឋាន ជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ក្នុងគោលបំណង រក្សាសន្តិសុខ ជូននិងការពារ ក្រែងលោ មានរឿង កើតអ្វីមួយ កើតឡើង ជាយថាហេតុ។

ដោយឡែក ខាងតំណាង រោងចក្រ ឃីងឡែនហ្គាម៉ិន ដើមអម្ពិល មិនអាចទាក់ទង បាននោះទេ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]