អេស្ប៉ាញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានក្លាយជាកីឡាករទី ៣ នៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប FC Barcelona ដែលអាចចូលលេងឲ្យក្លិបយក្សអេស្ប៉ាញចំនួន ៧០០ប្រកួត បន្ទាប់ពីខ្សែបម្រើ Xavier Hernández និងខ្សែបម្រើ Andrés Iniesta ។

Lionel Messi

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមអ្នកមានបុណ្យ Barcelona នេះបានចូលលេងនៅក្នុងការប្រកួតទី ៧០០របស់គេ ឲ្យក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងកាតាឡាន់ កាលពីយប់មិញនេះ ហើយចំពោះលទ្ធផលដែលគេទទួលបានពីការប្រកួតវិញគឺពួកគេបានភ្លាត់ស្នៀតចាញ់ក្រុម Leganes ដែលក្រុមនៅក្បែរបាត់តារាងនៅក្នុងលទ្ធផល ២-១។

ជាមួយនឹងការបំបែកនូវកំណត់ត្រាក្នុងការបង្ហាញខ្លួន ៧០០ប្រកួតរបស់ម្ចាស់ពានរង្វាន់ Ballon d'Or ចំនួន ៥សម័យកាលនេះដែរ គឺមិនមែនទើបតែលើកទី ១ របស់ក្លិបម្ចាស់ជើងឯកក្របខណ្ឌ La Liga ចំនួន ២៥រដូវកាលនោះទេ ពោលគឺគេបានក្លាយជាកីឡាករទី ៣ហើយដែលគេអាចបង្ហាញខ្លួនឲ្យក្លិបមួយនេះ បន្ទាប់ពីកីឡាករ Xavier Hernández និង Andrés Iniesta ។

ក្នុងនោះដែរ កីឡាករវ័យ ៣១ឆ្នាំនេះក៏ជាកីឡាករឆ្នើមម្នាក់ដែររបស់ក្រុមអ្នកមានបុណ្យ ដែលគេអាចរកប្រាក់ចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យក្លិបយក្សអេស្ប៉ាញនេះ ហើយមិនតែប៉ុណ្ណោះកីឡាកររូបនេះថែមទាំងអាចជួយការងារក្នុងក្លិបបានយ៉ាងល្អអស្ចារ្យផងដែរ។ 

Lionel Messi និង Andrés Iniesta

សូមបញ្ជាក់ថា Messi បានឈ្នះពានរង្វាន់ចំនួន ៣៣ពានផ្សេងៗគ្នា ជាមួយក្លិប Barcelona ដោយនៅក្នុងនោះរួមមានដូចជាពានរង្វាន់ La Liga ចំនួន ៩ដង, ពានរង្វាន់ក្របខណ្ឌទ្វីបអឺរ៉ុបចំនួន UEFA Champions League ៤ដង និងពានរង្វាន់ Copas del Rey ចំនួន ៦ដង៕

Lionel Messi
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]