ភ្នំពេញ៖ ក្រុមហ៊ុន OPPO ត្រូវបានដាក់ឈ្មោះដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ថាជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងកម្រិតតម្លៃខ្ពស់។ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបង្ហាញថា Brand OPPO បានកំពុងតែរីកចម្រើនក្នុងចំណោមការប្រកួតប្រជែងដ៏ខ្លាំងក្លា នៅក្នុងទីផ្សារដែលមានភាពប្រកួតប្រជែងនេះ។ 

លើសពីនេះទៅទៀត ជាមួយនឹងការលក់ចេញស្មាតហ្វូនជាង ៩៥% ដែលបានមកពីទីផ្សារនៃប្រទេសចិន ក្រុមហ៊ុន OPPO មានឱកាសច្រើនដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន ហើយក្រុមហ៊ុនមួយនេះនឹងនាំយកផលិតផលស្មាតហ្វូនដ៏ស្រស់ស្អាតរបស់ខ្លួនទៅកាន់អតិថិជនវ័យក្មេងកាន់តែច្រើននៅជុំវិញពិភពលោក។

របាយការណ៍ Counterpoint

របាយការណ៍ Counterpoint បានសន្និដ្ឋានថា ដោយមានដំណើរការល្អបំផុតនៅក្នុងការដឹកជញ្ជូនផលិតផលលំដាប់ខ្ពស់ ទីផ្សារស្មាតហ្វូនតម្លៃខ្ពស់ នៅលើពិភពលោកមានការកើនឡើងចំនួន ៧% នៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៨។ សរុបមកក្រុមហ៊ុន Apple Samsung OPPO Huawei Xiaomi និងក្រុមហ៊ុន One Plus រួមគ្នាមានចំណែកទីផ្សារ ៩១ ភាគរយនៃទីផ្សារទូរស័ព្ទចល័តលំដាប់ខ្ពស់នៅលើពិភពលោក។

នៅក្នុងចំណែកទីផ្សារទូរស័ព្ទលំដាប់ខ្ពស់ក្នុងតម្លៃចន្លោះពី ៤00 ទៅ ៦00 ដុល្លារ (ដែលស្មើនឹង ៤៥% នៃចំណែកទីផ្សារសរុប) OPPO ឈរនៅលំដាប់ទីមួយដោយមានចំណែកទីផ្សារ ២២%។ បន្ទាប់មកគឺក្រុមហ៊ុន Apple ក៏មានចំណែកទីផ្សារ ២២% ហើយតាមពីក្រោយដោយក្រុមហ៊ុន Samsung Huawei Xiaomi និង One Plus។ 

នៅក្នុងតម្លៃ ៦00 ដុល្លារទៅ ៨00 ដុល្លារ ក្រុមហ៊ុន Apple និង Samsung មានចំណែកទីផ្សារ ៨៥% (ដែលស្មើនឹង ៣៥% នៃចំណែកទីផ្សារសរុប)។ ហើយនៅក្នុងកម្រិតតម្លៃច្រើនជាង ៨00 ដុល្លារ គឺក្រុមហ៊ុន Apple មានចំណែកទីផ្សារ ៨៨% (ដែលស្មើប្រហែលនឹង ២០% នៃចំណែកទីផ្សារសរុប) ។ តាមរយៈទិន្នន័យនៃទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់របស់នៃប្រទេសចិននេះអាចបញ្ចាក់បានថា ក្រុមហ៊ុន Apple បានជាប់ចំណាត់ថ្នាក់លេខ ១ ហើយក្រុមហ៊ុន OPPO ឈរនៅលំដាប់ទីពីរ។

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនបាន «ធ្វើឱ្យប្រសើរឡើង» នូវផលិតផលស្មាតហ្វូនរបស់ខ្លួន ជាពិសេសគឺមានលក្ខណៈពិសេស និងមុខងារថ្មីៗជាច្រើន ហើយត្រង់ចំនុចនេះគឺ OPPO ធ្វើបានយ៉ាងល្អជាងគេ។ តួយ៉ាងម៉ូឌែល OPPO Find X ដែលទើបចេញលក់កាលពីពេលថ្មីៗនេះ ទទួលការសរសើរជាឯកច្ឆន្ទពីសំណាក់ឧស្សាហកម្ម និងទីផ្សាបន្ទាប់ពីការចាប់ផ្តើមផលិតផលជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត មានដូចជាអេក្រង់កោង កាមេរ៉ាបង្កប់ខ្លួបែប 3D និង បច្ចេកវិទ្យាសាកថ្មកំពូលលឿន SuperVOOC ជាដើម។ 

លើសពីនេះទៅទៀត OPPO ក៏បានចាប់ដៃគូសហការជាមួយសាកលវិទ្យាល័យ Stanford ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ហើយបានធ្វើតេស្តពិសោធន៍យ៉ាងជោគជ័យទៅលើបច្ចេកវិទ្យា 5G សម្រាប់ការប្រើប្រាសើនៅលើស្មាតហ្វូននាពេលខាងមុខផងដែរ។

លោក Shen Yi Ren ជំនួយការអគ្គនាយករងនៃក្រុមហ៊ុន OPPO និងជាប្រធានផ្នែកទីផ្សារនៅចិនដីគោកបាននិយាយថាក្រុមហ៊ុន OPPO នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលដាក់ឱ្យដំណើរការទូរស័ព្ទចល័ត ដែលទ្រទ្រង់ប្រព័ន្ធសេវា 5G ។

និយាយជារួមមក OPPO ពិតជាខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ទាំងបច្ចេកវិទ្យា ទាំងផលិតផលក៏ដូចជាទីផ្សាររបស់ខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]