ចិន៖ ដូចជាយើងធ្លាប់ដឹងពីមុនមកហើយថា ឲ្យតែចូលឆ្នាំចិន ឬមានហាងទើបតែបើកសម្ពោធដំបូង មនុស្សភាគច្រើនតែងតែជួលមុងសាយមករាំនៅមុខហាងរបស់ពួកគេ ព្រោះពួកគេជឿថាមុងសាយនាំមកសំណាងល្អ និងជួយឲ្យពួកគេរកស៊ីមានបាន ប៉ុន្តែអ្វីដែលពិសេស និងប្លែកទៀតនោះគឺថា ថ្ងៃនេះយើងសូមបង្វែរការចាប់អារម្មណ៍របស់អ្នកមកមើល មុងសាយរាំនៅក្នុងទឹកវិញម្តង។

កាលពីថ្មីៗនេះ ចិនបានបង្កើតមុងសាយរាំនៅក្នុងទឹក ហើយវាពិតជាប្លែកភ្នែក និងកំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើន ជាពិសេសភ្ញៀវទសចរណ៍បរទេសដែលទៅទស្សនាប្រទេសចិនផ្ទាល់តែម្តង។

ក្នុងអំទ្បុងពេលសម្តែងមុងសាយនេះ គឺទាមទារឲ្យមនុស្សពាក់បំពង់ខ្យល់អុកស៊ីសែន និងរាំសម្តែងនៅក្នុងទឹក។

បើយើងមើលវីដេអូមួយនេះ យើងឃើញថាក្រុមអ្នកសម្តែងនេះពិតជាមានទេពកោសព្យ និងជំនាញខ្លាំងមែនទែន៕

តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

នាគរាំក្នុងទឹក
មុងសាយរាំក្នុងទឹក
មុងសាយរាំក្នុងទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]