កូរ៉េខាងត្បូង: តារាចម្រៀងពន្លកថ្មីរបស់ក្រុម BlackPink កញ្ញា LISA ដែលត្រូវបានមនុស្សជាច្រើន ស្គាល់នាង តាមរយៈការបញ្ចេញក្បាច់រាំ នៅលើឆាក យ៉ាងរស់រវើក និងពោរពេញទៅដោយថាមពល គ្រប់ពេល។  

ក្នុងនោះដែរ ថ្វីត្បិតតែ កញ្ញាទើបតែចូលប្រឡូកសិល្បៈប្រមាណជាជិត ២ឆ្នាំ ក៏ពិតមែន ប៉ុន្តែគេសង្កេតឃើញថា តារាចម្រៀងស្រីរូបនេះ កំពុងតែមានប្រជាប្រិយភាពខ្ពស់ មិនថា ក្នុង ឬក្រៅប្រទេស នោះទេ។ 

LISA

ជាក់ស្តែង ដូចជាកាលពីពេលម្សិលមិញនេះ កញ្ញា ក៏ជាតារាស្រីវ័យក្មេងមួយរូប ដែលបានជាប់លំដាប់ថ្នាក់លេខ ក្នុងចំណោមតារាប្រុសស្រីជាច្រើន របស់ថៃ ដោយមានចំនួនអ្នក Follower រហូតទៅដល់ ៨ លាននាក់ជាង។ 

LISA

ហើយទាំងអស់នេះ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការកោតសរសើរ ចំពោះសមត្ថភាព និងភាពជោគជ័យរបស់នាង ជាខ្លាំង។ ព្រោះថា កញ្ញា ទើបតែត្រូវបានខាងក្រុមហ៊ុន ធ្វើការសម្រេចចិត្តឲ្យបើកប្រើប្រាស់បណ្តេញគណនីអុីនស្តារក្រាមផ្ទាល់ខ្លួន ប៉ុន្មានខែកន្លងទៅនេះ នោះទេ ប៉ុន្តែ ឥឡូវ កញ្ញា ក៏អាចក្លាយទៅជាតារាស្រីថៃ លំដាប់ទី ២ ដែលមានអ្នកតាម​ Follower ច្រើនជាងគេ ក្នុងមួយរំពេច បែបនេះ ហើយលំដាប់លេខ១ បានទៅលើតារាស្រីថៃ Aum ៕

ទស្សនាសំណុំរូបភាពរបស់នាង ទាំងអស់គ្នា:

LISA
LISA
LISA
តារាងឈ្មោះតារាប្រុសស្រី ដែលមានអ្នក Follower ច្រើនជាងគេ
LISA
ក្រុម BlackPink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]