អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ត្រឹមជុំទី៣ ក្រោយភ្លាត់ចាញ់ក្រុមមកពីលីកទី២ Derby County ដោយបាល់កាត់សេចក្ដីប៉េណាល់ទីក្នុងលទ្ធផល ៧-៨ ក្រោយប្រកួតស្មើគ្នានៅក្នុងម៉ោងធម្មតា ២-២។ 

Man Utd ធ្លាក់ League Cup

ខែ្សបម្រើ Juan Mata រកគ្រាប់បាល់ដំបូងតាំងពីនាទី៣ ឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ប៉ុន្ដែត្រូវក្រុមភ្ញៀវតាមស្មើវិញដោយការស៊ុតបាល់ប៉េណាល់ទីយ៉ាងស្អាត នៅនាទី៥៩ របស់កីឡាករ Wilson។ លុះចូលដល់នាទី៦៧ អ្នកចាំទី Sergio Romero បានទះបាល់ក្រៅប្រអប់គ្រោះថ្នាក់ ធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចពិន័យកាតក្រហម។ ចូលដល់នាទី៨៦ កីឡាករ Marriott តែតមួយគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ ប៉ុន្ដែ Fellaini អាចតាមស្មើបាននៅនាទី៩០+ ដោយការតែត ធើ្វឲ្យលទ្ធផលស្មើ ២-២។

ចូលដល់វគ្គប៉េណាល់ទីម្នាក់៥គ្រាប់ ក្រុមទាំង២ស៊ុតចូលដូចៗគ្នា ប៉ុន្ដែចូលដល់វគ្គស៊ុតបន្ថែមទៀតនោះ ខែ្សការពារ Jone បានភ្លាត់ស៊ុតមិនបានសម្រេច ក្រោយអ្នកចាំទីរបស់ Derby ហក់ត្រូវទិសដែលគេស៊ុត។

ចប់ការប្រកួត Man Utd ធ្លាក់ត្រឹមជុំទី៣ នៃពានរង្វាន់លំដាប់ទី៣ របស់អង់គ្លេស ដោយចាញ់ក្រុម Derby County ក្នុងលទ្ធផល ២-២ (ចាញ់ប៉េណាល់ទី ៧-៨)៕  

Man Utd ធ្លាក់ League Cup
Man Utd ធ្លាក់ League Cup
Man Utd ធ្លាក់ League Cup
Man Utd ធ្លាក់ League Cup
Man Utd ធ្លាក់ League Cup
Man Utd ធ្លាក់ League Cup
Man Utd ធ្លាក់ League Cup
Man Utd ធ្លាក់ League Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]