ស្រ្ដីដែលមានអាយុ ១០៥ឆ្នាំ បានទទួលមរណៈភាព មួយខែក្រោយពីទទួលងារថា បងប្អូនដែលមានអាយុវែងបំផុត។

លោកយាយ Marjorie Ruddle ទទួលមរណៈភាពក្នុងថ្ងៃដែលប្រកួតប្រដាក់ នៅទីក្រុង Peterborough ប្រទេសអង់គ្លេស បន្ទាប់ពីអ្នកប្រដាល់របស់គាត់បានចាញ់។ លោកយាយ Marjorie នៅមានបងស្រីម្នាក់ទៀតឈ្មោះ Dorothy Richards អាយុ ១០៨ឆ្នាំ ហើយពួកគាត់ក៏បានទទួលនូវ ឯកក្តកម្មពិភពលោកពី Guinness ផងដែរក្រោមឈ្មោះជា បងប្អូនដែលមានអាយុច្រើនបំផុតក្នុងលោក កាលពីខែមិថុនា។ អ្នកស្រី Marjoie គឺជាស្រ្ដីដ៏អស្ចារ្យម្នាក់ សូម្បីតែអាយុក៏វែង គាត់ចូលចិត្តលេងកីឡាបាល់ទាត់ ហើយចង់ដឹងនូវអ្វីដែលកើតឡើងជុំវិញគាត់។ ក្រុមគ្រួសាររបស់គាត់ មានមោទនៈភាពចំពោះគាត់ និងលោកយាយា Dorothy ដែលបានចូលក្នុងកំណត់ត្រាពិភពលោកនេះ ហើយមនុស្សទូទាំងពិភពលោកនឹងស្គាល់គាត់ និងសង្ឃថា Marjoie ក៏មានមោទនៈភាពលើរូបគាត់ផ្ទាល់ផងដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោកយាយ Marjoie កើនក្នុងថ្ងៃទី ២១ ខែមេសា ១៩០៧ ហើយបងស្រីរបស់គាត់ Dorothy កើតនៅថ្ងៃទី១៥ ខែធ្នូ ១៩០៣។ ពួកគាត់ធំធាត់នៅ ទីក្រុង Northampton ចំនែកឪពុករបស់គាត់គឺជា អ្នកផលិតស្បែកជើង។ Marjoie រៀបការប្ដីដំបូងដែលជាវេជ្ជបណ្ឌិតមួយរូប ឈ្មោះ James Robetson Wills ក្នុងឆ្នាំ ១៩៣២ មានកូនបីនាក់។ ក្រោយពីប្ដីរបស់គាត់ស្លាប់បាន ៥ឆ្នាំគាត់ក៏បានរៀបការប្ដីមួយទៀត ដែលជាវិស្វករមួយរូប។

សរុបទៅលោកយាយ Marjoie មានកូនចំនួន៣នាក់ ចៅ៤នាក់ និងចៅទួត៤នាក់ ហើយបើបូកអាយុគាត់ និងបងស្រីរបស់គាត់ពីរនាក់គឺបាន ២១៣ឆ្នាំ ៣ខែ និង២៧ថ្ងៃ។

តើប្រិយមិត្តយល់ឃើញយ៉ាងណាចំពោះ បងប្អូនគាត់ទាំងពីរ? 

ខាងឆ្វេងដែគឺលោកយាយ Marjoie និងខាងស្ដាំលោកយាយ Dorothy









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]