ភ្នំពេញ៖ ប្រិយមិត្តអ្នកស្នេហាវិស័យសិល្បៈមួយចំនួន ប្រហែលជានៅចាំមិនទាន់ភ្លេចពីទឹកដមសម្លេង យ៉ាងពីរោះរបស់ម្ចាស់បទ «ដើរវ៉ៃៗគេ» ពោលគឺកញ្ញា តាតា ជាក់ជាមិនខាន។

តួយ៉ាង គិតមកដល់ពេលនេះ តាតា ហាក់ដូចជាស្ងាត់បាត់មុខសូន្យឈឹងពីសិល្បៈ មិនឃើញនាងចេញច្រៀង ឬបង្ហាញវត្តមានក្នុងកម្មវិធីនានាសោះ ហើយទាំងនេះជាមូលហេតុដែលនាំឲ្យមហាជន ក៏ដូចជាមិត្តអ្នកគាំទ្រ កើតចិត្តនឹករឭកនាងជាខ្លាំង។

យ៉ាងណាមិញបើទោះជា តាតា ឈប់ច្រៀងក៏ពិតមែន ប៉ុន្តែចំពោះការរស់នៅប្រចាំថ្ងៃរបស់កញ្ញា គឺនៅតែមានទស្សនិកជនជាច្រើន រមែងចង់ដឹងពីស្ថានភាព សុខទុក្ខនាងជានិច្ច។ 

ជាក់ស្ដែង ចំពោះជីវិតឯកជន របស់អតីតតារាចម្រៀងនៅផលិតកម្មសាន់ដេរូបនេះ គេសង្កេតឃើញថាកញ្ញា គឺមានភាពការរស់នៅយ៉ាងល្អ សម្បូរបែប គ្មានអ្វីគួរឲ្យបារម្ភនោះទេ។ ហើយបើនិយាយពីរូបសម្រស់វិញ តាតា គឺនៅតែអាចរក្សាភាពស្រស់ស្អាតបានដដែល ជាពិសេសរូបរាងនាង ក៏នៅតែស្លីមគួរជាទីចាប់អារម្មណ៍ មិនចាញ់គ្រាមុនឡើយ។

គួរបញ្ជាក់ដែរថាកញ្ញា តា​តា​ មានឈ្មោះ​ពិត​ថា រ៉េ​ត ធីតា គឺជាកូនស្រី​របស់​លោក​ អ៊ុ​ក ស៊ី​ណា​រ៉េ​ត ជា​តន្ត្រីករ​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា និងត្រូវ​ជា​ប្អូនស្រីបង្កើត​របស់​លោក​ រ៉េ​ត​ធី ដូ​ណា ផងដែរ៕

តោះ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

តាតា
តាតា
តាតា
តាតា
តាតា
តាតា
តាតា
តាតា
តាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តាតា