ក្រោយបាត់ពីសិល្បៈ តាតា ស្អាតលេីសដេីម (មានវីដេអូ)

//s9.kh1.co/31/311929716fa64892e64ee5a44ba461484904dc3c.jpg
តារា & កម្សាន្ដ

 ០៩-មិថុនា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ហ្វេនៗធ្លាប់គាំទ្រភ្ញាក់ផ្អើលមិនស្ទើរ ក្រោយពីតែងតែកាត់តមុខដូចតុក្កតា តែពេលនេះ តាតា បង្ហាញមុខពិតបែបនេះ។

កម្សាន្ត៖ នរណាមិនស្គាល់ អតីតតារាចម្រៀង រ៉េត ធីតា ហៅ តាតា ម្ចាស់បទ«ដើរវ៉ៃ» ផ្ទុះការគាំទ្រខ្លាំង កាលពីជាង ១០ឆ្នាំមុននេះ ដែលទៅណាមកណា តែងឮគេឯង ចាក់បទនេះ ពេញទឹកពេញដី ផ្ទុយទៅវិញ បែរជាក្រោយមក បាត់ដំណឹងរូបនាងស្ងាត់ឈឹងពីវិស័យសិល្បៈ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែល គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនោះ មហាជន ដែលនិយមគាំទ្ររូបនាង ជាខ្លាំង កាលពីជាង ១០ឆ្នាំមុននោះ ស្រាប់តែ គិតថា រូបនាង ប្រែប្រួលខ្លាំង។ ប្រសិនបើ អ្នកទាំងអស់គ្នា ជាមនុស្សនិយមប្រើបណ្តាញសង្គម ប្រាកដជាដឹងហើយថា ទាំងគណនី Instagram និង Facebook របស់តារាស្រី រូបនេះនិយម កាត់តរូបភាពផ្សេងៗ ដាក់ត្រឹមកខ្លួនជាមួយនឹងស្ទាយ៍ប្លែកខ្លាំងណាស់ មិនតែប៉ុណ្ណោះ ហ្វេនៗនៅចំណាំថា រូបនាង តែងហៅខ្លួនថា ជាព្រះនាង ថែមទៀតផង។

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ តាតា ក៏បានបង្ហាញខ្លួននៅក្នុងវីដេអូឃ្លីបមួយ បញ្ចេញមុខមាត់ពិតរបស់ខ្លួនឲ្យអ្នកតាមដានបានឃើញ ព្រោះថាជារឿយនាងតែងតែកាត់តដូចរូបតុក្កតា មិនដែលបង្ហាញមុខពិតឡើយ។ ជាមួយគ្នានេះ ក្រោយពីបានបង្ហាញមុខពិតហើយ តាតា ក៏ត្រូវមហាជនអ្នកគាំទ្រលួចសរសើរ ថានាងនៅតែស្អាតហាក់មិនប្រែប្រួលចាស់ទៅណាសោះ៕ស

សូមទស្សនារូបភាពខាងក្រោម៖

តាតា
តាតា
តាតា
តាតា
តាតា
តាតា
វីដេអូតាតា
តាតា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T