ភ្នំពេញ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលមែនទែន សម្រាប់ទស្សនិកជន ជាពិសេសមិត្តអ្នកគាំទ្រ នៅពេលបានឃើញ តារាចម្រៀងស្រីល្បីស្ទីលបរទេសកញ្ញា ទេព បូព្រឹក្ស មកបង្អួតសម្រស់រួមគ្នា ជាមួយនឹងតារាសម្ដែងស្រីសម្លេងស្រួយ ដែលត្រូវបានមហាជនដាក់ងារថា «រាជនីក្រមា» កញ្ញា មាន សូនីតា

តួយ៉ាង ការបង្ហាញវត្តមានរបស់តារាទាំង២រូបនេះ ក្នុងស្ទីលតែងខ្លួនបែបថ្មីនេះ បានធ្វើឲ្យគ្រប់គ្នា ក៏ដូចជាអ្នកលេងបណ្ដាញសង្គម ស្រឡាំងកាំងខ្លាំង ជាពិសេសជាមួយស្ទីលថតយ៉ាងទាក់ទាញ ដែលមិនធ្លាប់បានឃើញពីមុនមកដូច្នេះ។

ជាក់ស្ដែង នេះជាលើកទី១ហើយដែលម្ចាស់បទ «ចឹកមួយ» កញ្ញា ទេព បូព្រឹក្ស មកប៉ះសម្រស់ជាមួយ រាជនីក្រមាកញ្ញា មាន សូនីតា ព្រោះបើតាមការសង្កេតមើល តាំងពីប្រឡូកសិល្បៈ អ្នកទាំង២ ពិតជាមិនធ្លាប់បានលេចវត្តមានក្នុងស្ពត ឬការសម្ដែងរួមគ្នាបែបនេះឡើយ៕

រូបភាព៖ ហ្វេសប៊ុក Tep Boprek

ចង់ជ្រាបច្បាស់តាមដានរូបភាពទាំងអស់គ្នា៖

ទេព បូព្រឹក្ស និងមាន សូនីតា
ទេព បូព្រឹក្ស និងមាន សូនីតា
ទេព បូព្រឹក្ស និងមាន សូនីតា
ទេព បូព្រឹក្ស និងមាន សូនីតា
ទេព បូព្រឹក្ស និងមាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា