បើនិយាយពីរឿងភាគខ្មែរនាពេលបច្ចុប្បន្ននេះ គឺថាគ្មាននរណាដែលថាមិនស្គាល់រឿង ផ្កាថ្ម របស់ស្ថានីយទូរទស្សន៍ ហង្សមាសឡើយ។

រឿង ផ្កាថ្ម ត្រូវបានមហាជនទូទាំងប្រទេសទទួលស្គាល់ ថាជារឿងភាគខ្មែរដ៏មានគុណភាពមួយមិនចាញ់រឿងភាគបរទេស ឡើយដោយមានការគាំទ្រយ៉ាងច្រើនលើសលុបចំពោះរឿងភាគខ្មែរមួយនេះ។ ដោយសារតែភាពល្បីរន្ទឺនេះ តួអង្គនីមួយៗ នៅក្នុងរឿងនេះផ្ទាល់ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅតាមហ្នឹងដែរ ដោយក្នុងនោះតួអង្គចិត្តអាក្រក់ឈ្នានីសដែល សម្តែងដោយអ្នកនាង កុល ដាវី ត្រូវបានមហាជនស្ញើចសរសើរមិនដាច់ពីមាត់ពីទេពកោសល្យសម្តែងរបស់នាង ទាំងកាច ទាំងពិសពុល ទាំងកម្សត់ស្រក់ទឹកភ្នែក គឺនាងធ្វើបានគ្រប់យ៉ាងនៅក្នុងរឿងភាគមួយនេះ។

រឿង ផ្កាថ្ម បានធ្វើការចាក់ផ្សាយមកដល់ភាគ ៣៨ ហើយនារាត្រីនេះ ដោយសាច់រឿងគឺនៅតែឆក់យកអារម្មណ៍ទស្សនិកជន ឲ្យតាមដានទស្សនាមិនឲ្យដាច់ភាគឡើយ។ រឿង ផ្កាថ្ម ចាក់បញ្ចាំងជូនទស្សននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស​HDTV នៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង 8 យប់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]