សាលាភាគច្រើនមានច្បាប់មិនឱ្យសិស្ស ប្រើទូរស័ព្ទដៃក្នុងថ្នាក់ ប៉ុន្តែសិស្សមួយចំនួនមិនគោរពតាមបទបញ្ជា ប្រើទូរស័ព្ទដៃក្នុងថ្នាក់ បង្កការរំខានដល់ការបង្រៀន និង សិក្សារបស់សិស្សដទៃ ។ នៅតាមសាលាខ្មែរ មិនខ្វះទេ ករណីដែលសិស្សប្រើ ទូរស័ព្ទដៃក្នុងថ្នាក់ មានទាំងលួចថតគ្រូទៅទៀត ប៉ុន្ដែជួនកាល ការអត់ធ្មត់របស់គ្រូ មានកម្រិត ។ ក្នុងវីដេអូខាងក្រោមនេះ គ្រូខឹងនឹងការប្រើប្រាស់ទូរស័ព្ទរបស់សិស្សក្នុងថ្នាក់ យ៉ាងខ្លាំងដល់ថ្នាក់ ទាញ ទូរស័ព្ទចេញ ពីសិស្ស និង កម្ទេចទូរស័ព្ទ។ សូមមើលវីដេអួខាងក្រោម ដើម្បីស្វែងយល់របៀបកម្ទេច និង ព្រឺត្តិកម្មរបស់សិស្ស។

តើប្រិយមិត្តជាសិស្ស និង និស្សិតមានមតិយ៉ាងណាចំពោះការប្រើទូរស័ព្ទក្នុងថ្នាក់? តើគ្រូក៏ត្រូវបិទទូរស័ព្ទដែរឬទេ?

១. គ្រូស្រីនៅប្រទេសថៃ និង សិស្សប្រុសប្រើទូរស័ព្ទអង្គុយតុមុខ

២. គ្រូភាសានៅប្រទេស កូរ៉េ 

៣. គ្រូនៅសហរដ្ឋអាមេរិក 

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]