ភ្នំពេញ៖ មុននេះបន្តិច កំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសលោក ព្រាប សុវត្ថិ បានដឹកដៃកូនប្រុសទាំង៣ ដែលរួមមានលោក សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និងកូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ ចាកចេញពីមាតុភូមិកំណើត ដើម្បីទៅសម្ដែងរួមគ្នា នៅប្រទេសកូរ៉េ។

ការចេញសម្ដែង ជាផ្លូវការរបស់តារាចម្រៀងល្បីល្បាញ លោក ព្រាប សុវត្ថិ ជាមួយកូនៗ គឺនឹងធ្វើឡើងលើទឹកដីក្រុងសេអូល នឹងមួយកន្លែង ត្រូវច្រៀងនៅទីក្រុងខ្វាងជូរប្រទេសកូរ៉េ ដោយមានការចូលរួមពីបងប្អូនខ្មែរ និងពលរដ្ឋកូរ៉េ ផងដែរ ។

គួរបញ្ជាក់ដែរថា នេះជាលើកទី១ហើយ ដែលលោក ព្រាប សុវត្ថិ និងគ្រួសារ មានឱកាសឡើងទៅសម្ដែងផ្ទាល់នៅកូរ៉េ ហើយគ្រប់គ្នាក៏រំពឹងថា លោក មុខជាទទួលបានការគាំទ្យ៉ាងខ្លាំងរ ពីទស្សនិកជន និងអ្នកដែលរស់នៅទីនោះមិនខាន៕

ព្រាប សុវត្ថិ និងគ្រួសារ
ព្រាប សុវត្ថិ និងគ្រួសារ
ព្រាប សុវត្ថិ និងគ្រួសារ
ព្រាប សុវត្ថិ និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ