ថៃ៖ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្តែងប្រុសរូបសង្ហា Mik Thongraya ដែលគេស្គាល់ថា ជាតួឯកប្រុសក្នុងរឿង «គ្រាមួយនៃបេះដូង» បានរៀបចំពិធីសាងផ្នួសបួសសងគុណឪពុកម្តាយ យ៉ាងអាធិកអាធម។

ជាក់ស្តែង តាមរយៈរូបថតជាច្រើនសន្លឹកខាងក្រោមនេះ បានបង្ហាញពីទិដ្ឋភាពនៃពិធីសាងផ្នួសរបស់ ភិក្ខុ Mik ដោយមានវត្តមានភ្ញៀវកិត្តិយស ក្រុមគ្រួសារសាច់ញាតិ ក៏ដូចជាមិត្តភក្តិជិតដិត បានមកចូលរួមយ៉ាងច្រើនកុះករផងដែរ។

មិនតែប៉ុណ្ណោះ គេក៏សង្កេតឃើញមានវត្តមាន តារាសម្តែងប្រុសមាឌធំសង្ហា លោក Weir Sukollawat ក៏បានចូលរួមនៅក្នុងពិធីនេះផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានលាន់មាត់សរសើរពីទឹកចិត្ត របស់តារាប្រុសរូបនេះ ដោយលោកមិនត្រឹមតែមានរូបរាងសង្ហាតែប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានភាពកតញ្ញូចំពោះឪពុកម្តាយថែមទៀតផង។

លើសពីនេះ អ្នកគាំទ្រក៏បានធ្វើការជូនពរទៅកាន់ ភិក្ខុ Mik ឲ្យសម្រេចបាននូវ ផ្លូវព្រះធម៌ដ៏សែនជ្រះថ្លានេះ បានដោយជោគជ័យ ព្រមទាំងឆាប់វិលត្រលប់មកជួបអ្នកគាំទ្រវិញ ក្នុងពេលខាងនេះផងដែរ៕

Mik Thongraya
Mik Thongraya បួសសងគុណឪពុកម្តាយ
Weir ចូលរួមពិធីសាងផ្នូសរបស់ Mik
Mik Thongraya បួសសងគុណឪពុកម្តាយ
Mik Thongraya បួសសងគុណឪពុកម្តាយ
Mik Thongraya បួសសងគុណឪពុកម្តាយ
Mik Thongraya បួសសងគុណឪពុកម្តាយ
Mik Thongraya បួសសងគុណឪពុកម្តាយ
Mik Thongraya បួសសងគុណឪពុកម្តាយ
Mik Thongraya បួសសងគុណឪពុកម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]