មនុស្សស្រីគ្រប់រូប តែងតែប្រាថ្នានូវ ការរៀបការជាមួយ បុរសដែលខ្លួន ស្រឡាញ់យ៉ាង ពិតប្រាកដ និងរស់នៅជាមួយ គ្នាដោយមាន សេចក្តីសុខ។

ប៉ុន្តែក៏មានស្រ្តី មួយចំនួនមិន ចង់រៀបការ យ៉ាងឆាប់រហ័សពេក នោះដែល ដោយអាចនិយាយ បានថាស្ត្រីទាំងនោះ គឺជាស្រ្តីដែល មានភាពវៃឆ្លាតម៉តចត់ និងមានគំនិតខ្ពស់ ក្នុងការរើសគូ ស្រករឬ ក៏អាចថាជាស្រ្តីមានភាព ឆ្នើមផងដែរ។ ថ្ងៃនេះខ្មែរឡូត សូមលើក យកនូវមូលហេតុដ៏ល្អ ទាំង ៥ សំរាប់ស្រ្តីមួយចំនូន មិនចង់រៀបការ មានដូចខាងក្រោម៖

១. ស្រ្តីមានការផ្តោត ធ្ងន់ទៅលើការងារ ដូច្នេះមិនបានគិត ទៅដល់បញ្ហា រៀបការនោះទេ ព្រោះគិតថា ការរៀបការធ្វើ ខ្លួនមានផលវិបាក ទៅពេលខាងមុខ នៅក្នុងបញ្ហាការងារ។

២. ស្រ្តីមួយចំនួន មានការជ្រើសរើស នូវបុរសដែល មានសមត្ថភាពខ្ពស់ ដែលអាចនិយាយ បានថាជាមនុស្សប្រុស ដែលមាន ចំនេះដឹងខ្ពស់ សំរាប់ខ្លួន។ ប្រសិនជាបុរស ទាំងនោះមិនមាន ចំនេះដឹងនៅក្នុងការធ្វើអ្វីមួយនោះ អាចធ្វើឲ្យស្រ្តី ពិបាកយកជា គូអនាគតផងដែរ។

៣. ស្រ្តីត្រូវការបុរសដែល មានការចំណាយ នូវប្រាក់យ៉ាង ត្រឹមត្រូវក្នុងការ ធ្វើអ្វីមួយ ព្រោះបើសិន ជាធ្វើអ្វីមួយ ដោយមិនបាន គិតឲ្យច្បាស់លាស់ ដែលអាចនិយាយ បានថាជា មនុស្សប្រុស ដែលយល់តែពីចិត្តខ្លួនឯង។

៤. ស្ត្រីមិនចូលចិត្ត នូវការបង្ខិតបង្ខំ ពីបុរសដែលជា គូស្នេហ៍របស់ខ្លួន។ ដោយបង្ខំរៀបការ ព្រោះមនុស្សស្រ្តី ជាច្រើនក៏ ដូចជាមនុស្សប្រុស ដែលមានការសម្រេច នូវគោលដៅរបស់ ខ្លួនជាមុនសិន ទើបរៀបការ។

៥. ស្រ្តីមួយចំនួន មិនចង់រៀបការ យ៉ាងឆាប់រហ័ស ព្រោះការរៀបការ គឺជាចំនង អាពាហ៍ពិពាហ៍ មួយដ៏ធំដែលមិនអាច លេងសើចបានទេ គឺការរស់ជាមួយ គ្នាអស់មួយជីវិត មិនមែនជាគូស្នេហ៍ ធម្មតាដែលអាចចែក ផ្លូវគ្នាដោយ ងាយបានទេ។

នៅមាន ៥ ចំនុចទៀតដែលត្រូវ លើកយកមកបង្ហាញប្រិយមិត្ត៖

សូមរង់ចាំទស្សនាវគ្គបន្ត៖



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]