ថៃ៖ ចូលប្រឡូកនៅក្នុង វិស័យសិល្បៈតាំងពីឆ្នាំ ២០០៧មក តារាសម្តែងស្រីរូបស្រស់កញ្ញា Best Chanidapa បានទទួលនូវការគាំទ្រខ្លាំង មិនចាញ់តារាស្រីឯទៀតនោះទេ។

ដោយក្នុងនោះផងដែរ កញ្ញាក៏មានទីផ្សារការងារជាច្រើនបន្តបន្ទាប់ នៅក្រៅប្រទេស ជាពិសេសគឺប្រទេសចិន។ ហើយអ្វីដែលធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រៅពីសមត្ថភាព ផ្នែកសម្តែងនោះគឺ Best Chanidapa មានសម្រស់ស្រស់ស្អាត ហើយថែមទាំងនៅក្មេង ជាងអាយុឆ្ងាយមែនទែន។

ជាក់ស្តែង ឈានមកដល់ឆ្នាំនេះ នាងមានអាយុ ៣០ឆ្នាំគត់ ប៉ុន្តែបើក្រឡេកទៅមើលពីសម្រស់របស់នាងវិញគឺនៅតែមានមុខក្មេងល្ហក់ ប្រៀបដូចជានារីវ័យជំទង់ ដែលមានអាយុទើបតែ ១៨ ឆ្នាំដូច្នោះដែរ។

នេះក៏ដោយសារតែតារាសម្តែងស្រីរូបនេះ ជានារីម្នាក់ដែលមានមាឌតូចល្អិត ធ្វើឱ្យមុខនាងមិនងាយចាស់ទៅតាមអាយុកាលនោះទេ។ បើមិនប្រាប់ពីអាយុពិតប្រាកដជាគ្មាននរណាដឹងទេថាកញ្ញា Best Chanidapa មានអាយុដល់ទៅ ៣០ឆ្នាំទៅហើយ តែមុខមាត់ និងសម្រស់របស់នាងនៅខ្ចីល្ហក់បែបនេះ៕

ទស្សនារូបភាពខាងក្រោម​​​ របស់នាងដូចតទៅ៖  

Best Chanidapa
Best Chanidapa
Best Chanidapa
Best Chanidapa
Best Chanidapa
Best Chanidapa
Best Chanidapa
Best Chanidapa
Best Chanidapa
Best Chanidapa
Best Chanidapa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]