បារាំង៖ ក្រុមហ៊ុនផលិតរថយន្ត Renault ដ៏ល្បីល្បាញរបស់បារាំង បានបង្ហាញគោលគំនិតនៃការឌីហ្សាញរថយន្តបែបអនាគតនិយមថ្មីមួយប្រភេទឈ្មោះ EZ-PRO ដែលដើរដោយថាមពលអគ្គិសនីសុទ្ធសាធ និងអាចបត់បែន ឬភាសាសាមញ្ញថា “ប្រែកាយ” ទៅជាការិយាល័យធ្វើការ ម៉ាស៊ីនឆុងកាហ្វេ និងឡានដឹកទំនិញឱ្យអតិថិជនទៀតផង។

រថយន្ត EZ-PRO របស់ Renault

រថយន្តនីមួយៗអាចបើកបរដោយស្វ័យប្រវត្តិតែឯងក៏បាន ឬតភ្ជាប់បន្តកន្ទុយគ្នាដូចរទេះភ្លើងក៏បាន ប៉ុន្តែឡានដែលនៅមុខគេមានពីរផ្នែក ដែលពាក់កណ្តាលខាងមុខប្រើសម្រាប់មនុស្សម្នាក់ធ្វើការចាត់ចែងឯកសារសំខាន់ៗ ជួយមើលការខុសត្រូវលើការដឹកទំនិញ និងក្បួនរថយន្តដែលនៅពីក្រោយ រីឯពាក់កណ្តាលខាងក្រោយ ទុកអាទិភាពសម្រាប់ផ្ទុកទំនិញ និងកញ្ចប់បញ្ញើផ្សេងៗ។ ចំណែកក្បួនរថយន្តចាប់ពីទី២ ប្រើសម្រាប់ដឹកទំនិញទាំងអស់។

រថយន្ត EZ-PRO របស់ Renault

បន្ថែមពីនេះ វាក៏មានបំពាក់បច្ចេកវិទ្យាទំនើបដូចជា ការគ្រប់គ្រងអេក្រង់តាមដានចរាចរណ៍ iPad អចល័ត និងកន្លែងដោតខ្សែ USB ទៀតផង៕

រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault
រថយន្ត EZ-PRO របស់ Renault

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]