ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រីថៃ Aum Patcharapa ជាមនុស្សម្នាក់ដែលស្រលាញ់សុនខខ្លាំងណាស់ ដោយនៅក្នុងផ្ទះរបស់នាងសព្វថ្ងៃ គឺមានសត្វចិញ្ចឹមនេះ ជាច្រើនក្បាលផងដែរ។

យ៉ាងណាមិញ ដោយសារតែការស្រលាញ់ សត្វប្រភេទមួយនេះខ្លាំងពេក ជាហេតុបណ្ដាលឲ្យគ្រប់ពេលដែល តារាស្រីរូបស្រស់ កញ្ញា Aum Patcharapa ត្រូវបាត់បង់សុនខណាមួយ គឺបានធ្វើឲ្យរូបនាងតែងតែយំសោកស្ដាយស្រណោះជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយការឃ្លាតឆ្ងាយ​ របស់សុនខរបស់តារាស្រីរូបនេះនីមួយៗ រូបនាងក៏តែងតែបានធ្វើពិធីបុណ្យតាមប្រពៃណី ឲ្យសត្វចិញ្ចឹមរបស់ខ្លួនផងដែរ។

ជាក់ស្ដែង ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ លើសពីនេះទៅទៀតនោះ បើទោះបីសត្វចិញ្ចឹមនាងបានចាកឆ្ងាយពីនាងយូរយ៉ាងណាក្ដី ក៏Aum Patcharapa នៅតែរក្សាឆ្អឹង ហើយជាពិសេសនោះ នាងតែងតែបានទៅធ្វើបុណ្យ ឲ្យសុនខជាទីស្រលាញ់របស់នាង នៅឯវត្តថែមទៀតផង៕ 

Aum
សត្វចិញ្ចឹម Aum
សត្វចិញ្ចឹម Aum
ចង្ហាន់យកទៅវត្ត
ចង្ហាន់យកទៅវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]