ភ្នំពេញ៖ ការសាងសង់រូបសំណាក់របស់ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផាលោកBeat Richner បានធ្វើឡើងដោយការស្រលាញ់ និងនឹកគុណ ចំពោះភាពលះបង់របស់លោក មកជូនប្រទេសកម្ពុជា ជាពិសេសកុមារជាច្រើនរបស់កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។

រូបសំណាក់នេះក៏បានធ្វើឡើង ក្រោមគំនិតគិតគូពីលោកតាន់ គីមសួរ និងកូនខ្មែរប៉ុន្មានរូបទៀតដែលបានចូលរួម ខណៈពេលនេះដែរ រូបសំណាក់ក៏បានធ្វើឡើងចេញរូបរាង ត្រឹមរយៈពេលមិនដល់មួយសប្តាហ៍ តាមរយៈស្នាដៃលោក កាម៉ង់ដង់ ដែលជាវិចិត្រករមួយរូបដ៏ឆ្នើម។ មិនត្រឹមតែប៉ុណ្ណោះ វិចិត្រកររូបនេះ ធ្វើឡើងដោយទឹកចិត្តផ្ទាល់ និងមិនយកថវិកាសូម្បីតែមួយរៀល។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកតាន់ គីមសួរ និងអ្នកមានចិត្តធម៌ជាច្រើនទៀត បាននាំគ្នាធ្វើដំណើរទៅកាន់ ទីកន្លែងធ្វើរូបសំណាក់ នៅក្នុងនោះដែរក៏មានការនិយាយពីអារម្មណ៍ពិត ចេញពីមាត់របស់ពួកគេ ដែលសម្រេចចិត្តធ្វើរូបសំណាក់នេះឡើង ជាពិសេសនោះ គឺវិចិត្រករដែលធ្វើរូបសំណាក់នេះតែម្តង ដែលខំលះបង់ពេលវេលា និងកម្លាំង ដើម្បីធ្វើវាឡើងឲ្យល្អ។

តាមរយៈការរៀបរាប់របស់អ្នកទាំងអស់គ្នា គឺសុទ្ធតែបានធ្វើឡើងដោយទឹកចិត្ត និងការស្រលាញ់ ចំពោះភាពលះបង់ជាច្រើនឆ្នាំរបស់លោក Beat Richner ដែលបានធ្វើមកកាន់កូនខ្មែរទាំងអស់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកលេងបណ្តាញសង្គម ក៏ដូចជាកូនខ្មែរ ក៏បានធ្វើការអរគុណដល់ពួកគេ ដែលបានចំណាយពេល ទាំងកម្លាំងកាយ និងចិត្ត ដើម្បីធ្វើវាឡើង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

កាម៉ង់ដង់ និងតាន់ គីមសួរ
តាន់ គីមសួរ
លោកកាម៉ង់ដង់
លោកកាម៉ង់ដង់
អ្នកដែលបានទៅចូលរួម
តារាហ្វេសប៊ុកស្រីអូន
អ្នកដែលបានទៅចូលរួម
អ្នកដែលបានទៅចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]