ភ្នំពេញ៖ បច្ចុប្បន្នការងារសិល្បៈរបស់អតីត Freshie Girl  និងជាតារាម៉ូដែល កញ្ញាមុនីនាថ ហាក់ដូចជាមិនសូវមានភាពមមាញឹក ដូចមុននោះទេ ក៏ប៉ុន្តែសម្រាប់ការងារផ្ទាល់ខ្លួន ក៏ដូចជាការរកស៊ីវិញ ទើបប្រសើរឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែករឿងជីវិតគូ ប្រិយមិត្តក៏បានជ្រាបរូចហើយថា តារាស្រីរូបនេះ បានភ្ជាប់ពាក្យជាមួយ​នឹងអនាគតស្វាមី ក្រោយស្រលាញ់គ្នាអស់រយៈពេលច្រើនឆ្នាំ។ ហើយសព្វថ្ងៃនេះ គេសង្កេតឃើញថានាង និងគូដណ្តឹង កាន់តែបង្ហាញភាព ផ្អែមល្ហែមនឹងគ្នាជានិច្ច នៅក្នុងបណ្តាញសង្គម។

ទន្ទឹមនឹងនេះផងដែរ រាល់រូបភាពនីមួយៗ របស់គូអនាគតស្វាមីភរិយាមួយគូនេះ មើលទៅពិតជា មានសុភមង្គលនឹងគ្នាខ្លាំងតែម្តង ទោះបីជាអ្នកទាំងពីរមិនទាន់បានចូលរោងរៀបការនៅឡើយក្តី។

បន្ទាប់ពីបានឃើញដូច្នោះ អ្នកគាំទ្រជាច្រើនពិតជាច្រណែនដល់រូបនាង ដែលមិនត្រឹមតែមានរូបសម្រស់ស្អាត មានជីវិតល្អប្រសើរនោះទេ សូម្បីតែជីវិតស្នេហាក៏មិនចាញ់តារា រួមជំនាន់នោះដែរ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

មុនីនាថ និងគូដណ្តឺង
មុនីនាថ
មុនីនាថ
មុនីនាថ និងគូដណ្តឺង
មុនីនាថ និងគូដណ្តឺង
មុនីនាថ និងគូដណ្តឺង
មុនីនាថ និងគូដណ្តឺង
មុនីនាថ និងគូដណ្តឺង
មុនីនាថ និងគូដណ្តឺង
មុនីនាថ និងគូដណ្តឺង
មុនីនាថ
មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]