បរទេស៖ កីឡាករប្រដាល់ដែលបានប្រកាសចូលនិវត្ដន៍ពីសង្វៀនប្រដាល់ Floyd Mayweather បានប្រកាសថា រូបគេនឹងត្រៀមចូលការប្រកួតម្ដងទៀត ដោយត្រូវតទល់នឹងគូសត្រូវចាស់ Manny Pacquiao នៅខែធ្នូខាងមុខនេះ។ 

Floyd Mayweather

Mayweather ទំនងនឹងអាចឡើងសង្វៀនក្នុងការប្រកួតរបស់គេចំនួន ៥១ដង នៅក្នុងអាជីពរបស់គេ ខណៈការប្រកួតចុងក្រោយរបស់អ្នកប្រដាល់សញ្ជាតិអាមេរិកនេះ គឺឈ្នះ Conor McGregor កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ។

គួររម្លឹកថា Pacquiao បានចាញ់ Mayweather ក្នុងការប្រកួតកាលពីខែឧសភា ឆ្នាំ២០១៥ ប៉ុន្ដែបុរសសញ្ជាតិហ្វីលីពីននេះ ចង់ធើ្វការប្រកួតសាជាថ្មី ខណៈអ្នកប្រដាល់មិនដែលចាញ់ Floyd ក៏បានបញ្ជាក់នៅក្នុងវីដេអូដែលពួកគេបានជួបគ្នាក្នុងក្លិបកម្សាន្ដមួយកន្លែងថា គេយល់ព្រមធើ្វការប្រកួតមួយនេះ។  

Manny Pacquiao

«ខ្ញុំនឹងត្រលប់មកវិញដើម្បីវ៉ៃជាមួយ Manny Pacquiao នៅឆ្នាំនេះ» សម្ដីរបស់ Mayweather ទោកាន់ Pacquiao ដែលត្រូវបានគេថតបង្ហោះក្នុងបណ្ដាញសង្គម Instagram។

សូមបញ្ជាក់ថា ការប្រកួតដំបូងរបស់កំពូលអ្នកប្រដាល់ទាំង២ គឺជាការប្រកួតមួយក្នុងចំណោមការប្រកួតដែលរកបានចំណូលច្រើនបំផុត ដែលគិតជាទឹកប្រាក់គឺមានតម្លៃដល់ទៅ ៣០០លានដុល្លារឯណោះ៕  

ការប្រកួតរវាងអ្នកទាំង២ កាលពីឆ្នាំ២០១៥

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]