អាស៊ី៖ ចាប់តាំងពីឆ្នាំ ២០០៦ មក សន្ទស្សន៍គម្លាតយេនឌ័រសកល របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានលើកកម្ពស់ការយល់ដឹងអំពីភាពខុសគ្នានៃយេនឌ័រ (ការមិនផ្តល់តម្លៃ ឬឱកាសស្មើគ្នារវាងប្រុសនិងស្រី) ដែលកើតមានទូទាំងពិភពលោក។ របាយការណ៍ចុងក្រោយ បានបង្ហាញពីរដ្ឋទាំងដប់ដែលមានភាពលេចធ្លោ និងមានគម្លាតយេនឌ័រតិចបំផុត ដោយវិភាគលើឱកាសក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និង នយោបាយ។ 

ប្រទេសទាំង១០នោះគឺ៖ 

១. ហ្វ៊ីលីពីន

ប្រទេសប្រជុំកោះនេះបានលុបបំបាត់គម្លាតយេនឌ័រទាំងស្រុង ក្នុងសមិទ្ធផលផ្នែកវិស័យអប់រំ។ 

ហ្វ៊ីលីពីន

២. បង់ក្លាដេស

ប្រទេសនេះបានលុបបំបាត់ឱកាសមិនស្មើគ្នារវាងបុរសនិងស្ត្រី ៧២% លើគ្រប់វិស័យទាំងអស់។  

បង់ក្លាដេស

៣. ម៉ុងហ្គោល

ប្រទេសដែលធ្លាប់មានប្រវត្តិល្បីខាងធ្វើសង្គ្រាមមួយនេះ មានភាពប្រសើរឡើងខ្លាំងក្នុងការបែងចែកអំណាចដល់ស្ត្រី។  

ម៉ុងហ្គោល

៤. ឡាវ

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ផ្តល់ឱកាសឱ្យចូលរួមបំពេញការងារស្មើគ្នារវាងបុរស និងស្ត្រី។  

ឡាវ

៥. សិង្ហបុរី

ប្រទេសតូចជាងគេក្នុងតំបន់អាស៊ានមួយនេះ មានកំណើនការចូលបម្រើការងាររបស់ស្ត្រីភេទគួរឱ្យកត់សម្គាល់។  

សិង្ហបុរី

៦. វៀតណាម

ប្រទេសជិតខាងកម្ពុជាយើងមួយនេះ ផ្តល់សមភាពរវាងបុរស និងស្ត្រីដែលចូលរៀនថ្នាក់ឧត្តមសិក្សា។  

វៀតណាម

៧. ថៃ

ប្រទេសដែលមានព្រះមហាក្សត្រទ្រង់គ្រងរាជ្យដូចខ្មែរយើងដែរនេះ មានភាពប្រសើរឡើងផ្នែកតែងតាំងស្ត្រីកាន់តែច្រើនក្នុងតំណែងរដ្ឋមន្ត្រី។  

ថៃ

៨. មីយ៉ាន់ម៉ា

ប្រទេសដែលមនុស្សមួយចំនួនហៅថា “ភូមា” គ្មានគម្លាតយេនឌ័រផ្នែកចុះឈ្មោះចូលរៀនថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សាឡើយ។  

មីយ៉ាន់ម៉ា

៩. ឥណ្ឌូនេស៊ី

ប្រទេសដែលមានផ្ទៃដីធំបំផុតក្នុងតំបន់អាស៊ានមួយនេះ មានគម្លាតយេនឌ័រចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សាមិនដល់ ១% ផង។ 

ឥណ្ឌូនេស៊ី

១០. កម្ពុជា

ស្ត្រីកាន់តែច្រើនក្នុងប្រទេសនេះ កំពុងបំពេញភារកិច្ចក្នុងសភា និងតួនាទីគ្រប់គ្រងជាច្រើន។  

កម្ពុជា

នេះបើយោងតាមសន្ទស្សន៍គម្លាតយេនឌ័រសកល របស់វេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ ២០១៨៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]